Posts

Showing posts from December, 2017

​អ្នក​ជំនាញ​ឃើញ​ចំណុច​២ ឲ្យ​វិស័យ​អចលនវត្ថុ​ជាប់​គាំង​រយៈ​ពេល​១០​ឆ្នាំ​ទៀត​

Image
លោក គីម ហ៊ាង​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុ​ជា បាន​សម្លឹង​ឃើញ​ចំណុច​មួយ​ចំនួន​​ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប្រសិន​បើ​មិន​បាន​កំណត់​លើ​ការ​បែង​ចែក​តំបន់​សាង​សង់​ច្បាស់​លាស់ និង​ហេដ្ឋារចនាសម្ពន្ធ​។ ​​ -​ការ​មិន​បែង​ចែក​តំបន់​នីមួយ​ៗ​ឲ្យ​ច្បាស់​លាស់​ ៖  ​បើ​មិន​បាន​កំណត់​តំបន់​មួយ​ថា​គួរ​អនុញ្ញាត​អ្វី ហាមឃាត់​អ្វី​ វា​អាច​ប៉ះ​ពាល់​ដល់​តម្លៃ​ដី​ធ្លី និង​បង្អាក់​វិនិយោគិន​បរទេស​ផង​ដែរ។​​ រាជរដ្ឋាភិបាល​គួរ​កំណត់​តំបន់​ឲ្យ​បាន​ច្បាស់​លាស់​ថា​ គួរ​អនុញ្ញាត​ឲ្យ​សាង​សង់​អ្វី និង​ហាមឃាត់​អ្វី។​​​ ​បច្ចុប្បន្ន​នៅ​ភ្នំពេញ ​មាន​ការ​សាង​សង់​ច្របូក​ច្របល់​គ្នា មិន​ច្បាស់​លាស់​ដូច​ជា​តំបន់​មួយ​ចំនួន​​​សង់​រោង​ចក្រ​ក៏​បាន​ សង់​ផ្ទះ​​ ឬ​វី​ឡា​ក៏​បាន​។ ជា​ហេតុ​ធ្វើ​ឲ្យ​បង្ក​ភាព​ស្មុគ​ស្មាញ​ដល់​តម្លៃ​ដី​ធ្លី​នៅ​ទី​នោះ​។ ឧ៖ តំបន់​បឹង​កេង​កង​ ជា​តំបន់​ដី​ធ្លី​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ថ្លៃ តែ​បើ​មាន​រោង​ចក្រ​ទៅ​បោះ​ទីតាំង​នៅ​ទី​នោះ​ វា​ធ្វើ​ឲ្យ​ខូច​សោភណភាព​និង​ហាង​ឆេង​ដី​ធ្លី​ ​ប៉ះ​ពាល់​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ​អ្នក​វិនិយោគិន​មួយ​ចំនួន​គេ​នឹង​ពិបាក​ពិចារណា...

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង

Image
ការ​ទិញ​លក់​អចលនទ្រព្យ មិន​ថា​ ដី ឬ​ផ្ទះ​ ចាំ​បាច់​តម្រូវ​ឱ្យ​​មាន​ការ​ផ្ទេរ​កម្មសិទ្ធិ​ពី​ម្ចាស់​អចលនទ្រព្យ​ ទៅ​កាន់​អ្នក​ទិញ​​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​មិន​ទាន់​យល់​ច្បាស់​នៅ​ឡើយ​ ពី​ការ​ផ្ទេរ​កម្មសិទ្ធិ​ដែល​មាន​ប្លង់​រឹង និង​ប្លង់​ទន់។ ដូច​នេះ​តើ​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ជា​អ្វី​? មាន​ប្រវត្តិ​តាំង​ពី​ពេល​ណា? ខាង​ក្រោម​នេះ​ជា​ពន្យល់​លម្អិត​ពី​ប័ណ្ណ​កម្មសិទ្ធិ ប្លង់​ទន់ ប្លង់​រឹង​ ពី​សំណាក់ លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong ។ ១. ប្រវត្តិ​ប័ណ្ណ​កម្មសិទ្ធិ​ក្នុង​ប្រទេស​កម្ពុជា ចំពោះ​ប្រវត្តិ​ប័ណ្ណ​កម្មសិទ្ធិ​ក្នុង​ប្រទេស​កម្ពុជា លោក​ ច្រឹក សុខនីម បានឱ្យដឹងថា មាន​ច្រើន​សណ្ឋាន​ដូចជា ប័ណ្ណ​កម្មសិទ្ធិ​ប្រភេទ​ស្លាប​មាន់​​ប្រើប្រាស់​ក្នុង​ឆ្នាំ ១៩៨០ ដល់​ឆ្នាំ​១៩៨៥ ​មុន​ប័ណ្ណ​ ស្លាប​មាន់​នេះ​ទៀត​​​ គឺ​មាន​ប័ណ្ណ​កន្ទុយ​ត្រី។ ​លិខិត​កាន់កាប់​អចលនទ្រព្យ ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៨៩ ​រហូត​មក​ដល់​ឆ្នាំ​២០០០ គឺ​ចាប់​ផ្ដើម​មាន​ប័ណ្ណ​កម្មសិទ្ធិ​ប្លង់​រឹង​ និង​ប្លង់​ទន់។ ២. ប្រភេទ​ប័ណ្ណ​កម្មសិទ្ធិ​ប្លង់​ទន់ ន...

វិស័យ​អចលនទ្រព្យ​កម្ពុជា គួរ​សិក្សា​តាម​អាមេរិក ៣​ចំណុច

Image
បន្ទាប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់ National Association of Realtors (NAR) ដែល​មាន​អ្នក​ចូល​រួម​ជាង​២​ម៉ឺន​នាក់ មក​ពី​ប្រមាណ​១០០​ប្រទេស ធ្វើ​ឡើង​នៅ​សហ​រដ្ឋ​អាមេរិក លោក​ឧកញ៉ា ចេង ខេង អនុប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​​អចលនវត្ថុ​កម្ពុជា (CVEA) បាន​សង្កេត​ឃើញ ៣​ចំណុច ដែល​​កម្ពុជា​គួរ​សិក្សា​តាម​មហាអំណាច​អាមេរិក នោះ​គឺ សេវាកម្ម​ដែល​មាន​ស្តង់ដារ កត្តា​ប្លង់​មេ និង​ស្ថិរភាព​នយោបាយ&ការ​អនុវត្ត​ច្បាប់។ លោក​បាន​លើក​ឡើង​បែប​នេះ ក្នុង​កិច្ច​ប្រជុំ​របស់​សមាគម CVEA នៅ​សណ្ឋាគារ​កាបូឌីយ៉ាណា កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ៣​ចំណុច​ដែល​លោក​ឧកញ៉ា ចេង ខេង លើក​ឡើង​មាន៖ ១. សេវាកម្ម​ដែល​មាន​ស្តង់ដារ៖ លោក​ឧកញ៉ា ចេង ខេង បាន​និយាយ​ថា ការ​បម្រើ​សេវា​កម្ម​ដោយ​អ្នក​មាន​វិជ្ជាជីវៈ​ច្បាស់​លាស់​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់​តែ​មាន​ទំនុក​ចិត្ត។ ប្រសិទ្ធភាព​ការងារ និង​ភាព​សុចរិត​ទៀង​ត្រង់ ត្រូវ​មាន​ការ​ចូល​រួម​ទាំង​រដ្ឋ និង​ឯកជន ជា​ពិសេស​គឺ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរោបនីយកម្ម​និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​អចលនទ្រព្យ​ឯកជន​ទាំ...

ខែ​ក្រោយ​នេះ នឹង​មាន​សាលា​បង្រៀន​ជំនាញ​អចលនទ្រព្យ​​ដំបូង​គេ​នៅ​កម្ពុជា​

Image
នៅ​ដើម​ខែ​ក្រោយ​នេះ កម្ពុជា​នឹង​មាន​សាលា​បណ្ដុះបណ្ដាល​ជំនាញ​អចលនទ្រព្យ​ សម្រាប់​​សិស្ស​និស្សិត ដែល​ចង់​ចេះ​ជំនាញ​មួយ​នេះ យក​ទៅ​បើក​ក្រុមហ៊ុន ឬ​អ្នក​វាយ​តម្លៃ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​តែ​ម្ដង​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ស្រី គ្រេស រចនី ហ្វុង ​នាយក​ប្រតិបត្តិ​​​ក្រុម​ហ៊ុន Century 21 ប្រាប់​មក​កាន់​ Sabay កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​។ ​លោក​ស្រី គ្រេស រចនី ហ្វុង បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្រុម​ហ៊ុន Century 21 បាន​​ធ្វើ​ការ​សហការ​ជាមួយ​​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​​ដើម្បី​បើក​កម្មវិធី​សិក្សា ជំនាញ​អចលនទ្រព្យ​នេះ​។ ​លោក​ស្រី​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​កម្មវិធី​សិក្សា​នេះ ក្រសួង​អប់រំ​​កំពុង​តែ​ត្រួត​ពិនិត្យ​​នៅ​ឡើយ ដើម្បី​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ​​​​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​។ ចំពោះ​សំណួរ​ថា តើ​នឹង​មាន​សាលា​ថ្មី​តែ​ម្ដង​ទេ​? នាយក​ប្រតិបត្តិ​រូប​នេះ​ប្រាប់​ថា នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ប៉ុន្តែ​បច្ចុប្បន្ន​គឺ​ ប្រើ​សាលា​ដែល​មាន​ស្រាប់​សិន គឺ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ទីតាំង​នៅ​ទួល​គោក​។ ចំពោះ​ការ​សិក្សា​គឺ​ដូច​គ្នា នឹង​មហា​វិទ្យាល័យ​ទូទៅ​ដែរ​ ត្រូវ​ប្រើ​រយៈ​ពេល​ ៤...

ដំណឹងពិសេស! ឆាប់ៗ​នេះ អ្នក​រកស៊ី​ដី​ធ្លី​នៅ​កម្ពុជា ក៏អាច​ទៅ​លក់​ដី​នៅ​បរទេស​បាន

Image
នៅ​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ Sabay នៅ​ក្នុង​ពិធី​បើក​សន្និបាត និង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា លោក​បណ្ឌិត គីម ហ៊ាង ​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ខាង​មុខ​នេះ​អ្នក​រកស៊ី​ផ្នែក​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា ក៏​អាច​ទៅ​រកស៊ី​នៅ​បរទេស​បាន​ដូច​គ្នា។ លោក​បាន​លើក​ឡើង​ថា ពិព័រណ៍​អចលនទ្រព្យ​​ឆ្នាំ ២០១៧​នេះ គោលបំណង​ធំ​បំផុត គឺ​ចង់​លុប​បំបាត់​អាជីវកម្ម​ព្រំដែន​ដី​ធ្លី​។ មក​ដល់​ចំណុច​នេះ​លោក​បាន​និយាយ​ថា៖  "កន្លង​មក​យើង​បាន​ដឹង​ហើយ​ថា ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន​អាច​មក​លក់​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា​បាន តែ​យើង​អាច​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​វិញ​បាន​ដូច​គ្នា តាមរយៈ​ការ​បង្កើត​ទំនាក់ទំនង​។" ស្ថាបនិក​ក្រុមហ៊ុន​ KHMER REAL ESTATR រូប​នេះ​បាន​បន្ថែម​ទៀត​ថា ​ចំណុច​សំខាន់​បំផុត​គឺ​ការ​បង្កើត​ទំនាក់​ទំនង​ឱ្យ​ទូលំទូលាយ​​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​នោះ​។ នៅ​ត្រង់​ចំណុច​មាន​ន័យ​ថា សមាជិក​សមាគម​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​ស្គាល់​សមាជិក​សមាគម​នៅ​ក្រៅ​ប្រទេស​​។ ឧទាហរណ៍​នៅ​ពេល​ដែល​​ប្រជាពលរដ្ឋ​កម្ពុជា ចង់​ទិញ​ខុនដូរ​ស្នាក់​នៅ​ក្រៅ​ប្រទេស តើ​ត្រូវ​ទ...

ប្ដី​ប្រពន្ធ​មាន​ប្រាក់​ខែ ៥០០​ឡើង ចង់​បង់​រំលស់​ផ្ទះ ត្រូវ​ដឹង​អ្វី​ខ្លះ?

Image
​លិខិត​បញ្ជាក់​ប្រាក់​ចំណូល​ឲ្យ​បាន​ច្បាស់លាស់​ ​ប័ណ្ណមូលដ្ឋាន ​ដូចជា ​អត្តសញ្ញាណប័ណ្ណ​ សៀវភៅគ្រួសារ ​លិខិត​បញ្ជាក់​ទីកន្លែង​ស្នាក់នៅ​ អ្នកធានា លទ្ធភាព​នៃការទូទាត់​សងមកធនាគារ​ តម្រូវការ​លំនៅឋាន​សម្រាប់​ប្រជាជន​ពេញកម្លាំង​នៅកម្ពុជា​ ​បាន​កើនឡើង​ជាលំដាប់​ ខណៈ​ដែល​លំនៅឋាន​នៅ​ទីប្រជុំជន​ហាក់​មាន​តម្លៃខ្ពស់​ ហួស​ពី​សមត្ថភាព​របស់​បុគ្គលិក​ធ្វើការ​នៅក្នុងក្រុមហ៊ុន​អាចមាន​លទ្ធភាព​ទិញ​បាន​។ យ៉ាង​ណា​មិញ​ តាម​ប្រសាសន៍​អ្នកជំនាញ​អចលទ្រព្យ​បាន​អះអាង​ថា​ ​ប្រជាជនខ្មែរ​ភាគ​ច្រើន​ មិនមាន​លទ្ធភាព​ទិញផ្ទះ​ដោយ​ប្រើ​លុយ​ទាំងដុល​បានទេ​ ហេតុនេះ ​ជម្រើស​ដែលល្អ​បំផុត​សម្រាប់​ពួកគាត់​ គឺការទិញ​ដោយបង់​រំលស់​។ លោក​ ច្រឹក​ សុខនីម​ ​អគ្គនាយកក្រុមហ៊ុន​ Century 21 Mekong ​បានណែនាំពីតិចនិកទិញផ្ទះ​ សម្រាប់​ប្ដី​ប្រពន្ធមាន​ប្រាក់ខែ ​៥០០ដុល្លារ​ឡើង។ លោកថា៖ ​«គ្រប់ស្ថាប័ន​ធនាគារ​នៅកម្ពុជា​នា​ពេលបច្ចុប្បន្ន​បានបង្កើត​កម្ចីឥណទាន​សម្រាប់ទិញផ្ទះ​ ដល់​គ្រួសារថ្មីថ្មោង​ ដូច្នេះ​ បើគូសា្វមី​ ភរិយា​ ក្នុងម្នាក់​មានប្រាក់ចំណូល​ជាប្រចាំ​ចាប់ពី ៥០០ដុល្លារ ​សរុប​ចូល​គ្នា​ប្រមាណ ១ពាន់ដុល្លារ​ឡើង​ មាន​ន័យថា​គាត់​អាច​លទ្ធភាព​ក្នុងការ​ស...

ប្រាក់​ខែ​ត្រឹម៣០០ ឬ​៤០០​ដុល្លារ​មិន​ងាយ​មាន​ទេ តែបើអ្នកធ្វើភ្នាក់​ងារ​​លក់​អចលនទ្រព្យ​ផ្នែក​ដី​ធ្លី​ត្រូវ​មួយ​ក្ឌាំង អាច​ធ្វើ​ជា​អ្នក​មាន​តែ​ម្ដង។

Image
លោក​ គីម ហ៊ាង ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា  បាន​លើក​ឡើង​នៅក្នុងសិក្ខាសាលាស្ដីពីភាពជោគជ័យ របស់ភ្នាក់ងារអចលនទ្រព្យថា យុវជន​ជា​រួម​ប្រាក់​ខែ​ត្រឹម ៣០០ ឬ​៤០០​ដុល្លារ​ ហើយ​ក្នុង​មួយ​ឆ្នាំ​អាច​រក​លុយ​បាន​តែ ៣០០០​ ឬ​៤០០០​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​ជា​ភ្នាក់​ងារ​​លក់​អចលនទ្រព្យ​ផ្នែក​ដី​ធ្លី​ត្រូវ​មួយ​ក្ឌាំង អាច​ធ្វើ​ជា​អ្នក​មាន​តែ​ម្ដង។ លោក​ គីម ហ៊ាង​ លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​មាន​យុវជន​ជា​ច្រើន​ ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍​ខ្លាំង​លើ​ផ្នែក​ដី​ធ្លី។ ក្នុង​នោះ​លោក​បាន​លើក​ឡើង​ថា បើ​លក់​ផ្ទះ​មួយ​តម្លៃ​២០​ម៉ឺន​ដុល្លារ​ ដូច្នេះ​ប្រាក់​កម្រៃ​ជើង​សារ​គឺ​ ៦០០០​ពាន់​ដុល្លារ។ ដូច្នេះ​យុវជន​ធ្វើ​ការ​ប្រាក់​ខែ ៣០០ ឬ​៤០០​ដុល្លារ ក្នុង​១​ឆ្នាំ​បាន​ត្រឹម​តែ ៣០០០​ឬ​៤០០០​ដុល្លារ​ទេ។ តែ​បើ​ធ្វើ​ភ្នាក់ងារ​អចលនទ្រព្យ​លក់​ផ្ទះ​ម្ដង​តម្លៃ ២០​ម៉ឺន​ដុល្លារ​គឺ​ស្មើ​នឹង​ប្រាក់​ខែ​មួយ​ឆ្នាំ។ យ៉ាង​ណា​ក្ដី ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​និយាយ​ថា៖ "ក្នុង​ចំណោម​ភ្នាក់ងារ​លក់​១០០​នាក់ ក្នុង​នោះ​៩៨​នាក់​នឹង​បរាជ័យ​ ១​នាក់​បាន​ត្រឹម​មួយ​រស់ ន...

អ្នក​មាន​លុយ​ទិញ​ដីឡូត៍​ គួរ​ចំណាយ​ពេល​ដឹង​ពី​បញ្ហា​ដែល​តែង​តែ​កើត​ឡើង​

Image
​ ចរាចរ​ដី​ឡូត៍​ពុះ​លក់​ កំពុង​តែ​បង្កើន​ល្បឿន​ជុំវិញ​ទីក្រុង​ភ្នំពេញ​ ខណៈ​ច្បាប់​គ្រប់គ្រង​អ្នក​លក់​ដីឡូត៍​ទាំង​នោះ​ មិន​ទាន់​មាន​នៅ​ឡើយ​នៅ​កម្ពុជា​។ ​ជាមួយគ្នានេះ​ លោក វ៉ា វីរៈ ​អ្នក​ជំនាញ​ក្នុងវិស័យ​អចលនទ្រព្យ​ បាន​ប្រាប់​ Sabay​ ​ក្នុង​បទ​សម្ភាស​ផ្ទាល់​ថា​ ​បច្ចុប្បន្ន​ដីឡូត៍​ពុះលក់​ កំពុង​ផ្ទុះ​ឡើង​ស្ទើរ​ប្រហាក់​ប្រហែល​គ្នា​នៅ​តំបន់​ក្បែរៗ​រាជ​ធានី​ភ្នំពេញ​។​​ លោក​ថា​​តំបន់​ដែល​ពុះ​កញ្រ្ចោល​ខ្លាំង​ ភាគ​ច្រើន​នៅ​ប៉ែក​ខាង​ជើង​ ខាង​ទំនប់​កប់​ស្រូវ​ ភ្នំពេញថ្មី​ និង​តំបន់​ប៉ែក​ខាង​ត្បូង​ ដូច​ជា​នៅ​ខាង​ខណ្ឌ​ដង្កោ​ ផ្លូវវែង​ស្រេង​ជាដើម​។ លោក​ វីរៈ ​បាន​រៀប​រាប់​ថា ​ជារឿយៗ ​អ្នក​ដែល​ទិញ​ដីឡូត៍​ មិន​សូវ​បាន​ស្វែង​យល់​ស៊ី​ជម្រៅ ថា​តើ​តំបន់​ដី​នោះ​នឹង​មាន​ការអភិវឌ្ឍន៍​ក្នុង​ពេលបច្ចុប្បន្ន ​និង​អនាគត​កម្រិត​ណា​នោះ​ទេ​។ ​មួយ​វិញ​ទៀត​នោះ​ ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ អ្នកទិញ​ក៏​មិន​ទាន់​ច្បាស់​ថា​ខ្លួនមាន​សិទ្ធិ​កម្រិត​ណា​ ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ផងដែរ​។ ទន្ទឹម​គ្នានេះ​ ​អ្នក​នាញ​បនេះ​បាន​ផ្ដល់​ដំបូន្មាន​ថា​៖ " ​មុន​នឹង​សម្រេច​ចិត្ត​ថា​ទិញ​ដី​នៅ​តំបន់​ណា​មួយ​ គួរសាកសួរ​ និង​សិក្ស...

វិធី​សាស្ត្រ​ចាយ​លុយ​ពេល​នៅ​ផ្ទះ​ជួល មិន​យូរ​ទេ​សន្សំ​លុយ​ទិញ​ផ្ទះ​បាន​នៅ

Image
មាន​ផ្ទះ​សមរម្យ​រស់​នៅ​ផ្ទាល់​ខ្លួន ដោយ​មិន​មែន​នៅ​ផ្ទះ​ជួល គឺ​ជា​គោលដៅ​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ។ ដូច្នេះ​ប្រសិន​បើ​កំពុង​នៅ​ផ្ទះ​ជួល​នៅ​ឡើយ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​ឆាប់​មាន​លទ្ធភាព ទិញ​ផ្ទះ​ស្នាក់​នៅ? ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​ពី​បទ​ពិសោធន៍​ល្អៗ ពី​អ្នក​ធ្លាប់​ឆ្លង​កាត់​ការ​រស់​នៅ​ផ្ទះ​ជួល​រហូត​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​រស់​នៅ​បាន៖ ១. មិន​បាច់​សង្វាត​ផ្ទះ​ធំ​តម្លៃ​ថ្លៃ​ពេក​ទេ លោក ប្រាក់​ ច័ន្ទ​រតនា ធ្លាប់​នៅ​ផ្ទះ​ជួល​រហូត​សន្សំ​លុយ​ទិញ​ផ្ទះ​ស្នាក់​នៅ​សមរម្យ​មួយ លើក​ឡើង​ថា ប្រសិន​បើ​ត្រឹម​ជួល​ផ្ទះ​ស្នាក់​នៅ មិន​ចាំបាច់​សង្វាត​ផ្ទះ​ធំ និង​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ។ លោក​រតនា ប្រាប់​ថា អាច​រកបន្ទប់​ស្នាក់​នៅ​តូច​មួយ​តម្លៃ​ត្រឹម ៤០​ដុល្លារ ឫ​៥០​ដុល្លារ បាន​ហើយ​ទោះ​អាច​នៅ​ឆ្ងាយ​បន្តិច ប៉ុន្តែ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ច្រើន។ ដូច្នេះ​លុយ​ដែល​សល់​ពី​ការ​បង់​ថ្លៃ​ស្នាក់​នៅ​អាច​ទុក​សន្សំ​ទោះ​តិច ឬ​ច្រើន​ក្ដី។ លោក​និយាយ​ថា អ្នក​ខ្លះ​ខំ​ធ្វើ​ការ​រក​លុយ​យ៉ាង​លំបាក តែ​ត្រូវ​មក​ចំណាយ​ថ្លៃ​ផ្ទះ​អស់​ច្រើន​ទៅ​វិញ។ វិធីសាស្ត្រ​ល្អ មួយ​ទៀត​គឺ​អាច​ស្នាក់​នៅ​ជាមួយ​មិត្ត​ភក...

រដ្ឋមន្ត្រី​ក្រ​សួង​ដែនដី ផ្តល់​អនុសាសន៍ខ្លះៗ ទាក់ទងនឹងការ​ទិញអចលនទ្រព្យ សម្រាប់អ្នក​ចំណូលទាប​

Image
ការរក​ស៊ីក្នុង​វិស័យអចលន​ទ្រព្យ​ ​អាចនិយាយ​បានថា​ ​មិនមែន​ជា​ការងាយ​ស្រួល​ប៉ុន្មាន​ទេ​ ប្រសិន​បើ​លោកអ្នក​មិនធ្លាប់​ឆ្លងកាត់​បទពិសោធ​ន៍ទិញលក់​ក្នុងវិស័យ​នេះ​។ ​ជាមួយ​គ្នា​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ឯកឧត្តម​ ជា ​សុផារ៉ា​​ ក៏បាន​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋ​មានការប្រុង​ប្រយ័ត្ន​ចំពោះរបរ​នេះ​ផង​ដែរ​។ ប៉ុន្តែ​ទន្ទឹមនឹង​នោះ​ ​លោក​រដ្ឋមន្ត្រីដដែល​​ក៏បាន​ប្រាប់​គន្លឹះ​ខ្លះៗ​ ​សម្រាប់​អ្នកមាន​ចំណូល​ទាប​ និង​ខ្ពស់​ទុក​ជា​ដំបូន្មាន​ក្នុងការ​ចាប់​ផ្ដើម​ទិញផ្ទះ​ ឬដី​ ដើម្បី​បង្កើត​លុយ​ឲ្យ​កើន​វិញ​ដែរ។​ ​ក្នុងនាម​ជារដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ​ឯកឧត្តម​​បាន​ថ្លែង​ ក្នុង​ពិធី​សម្ពោធ​គម្រោង​លំ​នៅ​ដ្ឋានតម្លៃសមរម្យ​ ​កាល​ពី​ពេល​ថ្មីៗនេះ​ ​ដោយ​បាន​ណែនាំ​ប្រជា​ពលរដ្ឋ​ ​អ្នកមាន​ចំណូល​ទាប​ថាៈ «បើចង់មាន មានតែ​ទិញដី​ទេ»។ ​ឯកឧត្តម​ពន្យល់​ថា​ សម្រាប់​គ្រួសារ​ដែល​មានចំណូល​ទាប​ បើ​មិនមាន​លទ្ធភាព​ទេ គួរ​កុំទិញ​ផ្ទះ​ តែត្រូវ​ទិញដី​ ប៉ុន្តែ​គួរសម្លឹង​រកដី​នៅតំបន់​ណាដែល​មានទីតាំង​ល្អ ហើយមាន​ការ​ដឹង​ឭពី​ក្រសួង ​ឬអាជ្ញាធរ​ពាក់ព័ន្ធ​។ ឯកឧត្តម​បញ្ជាក់​ថាៈ «​ដីកើត​មិនងាយ​ទេ ​តែមនុស្ស​ងាយ​នឹង​កើត​... ​ថ្ងៃ​ក្រោយ​ដីនេះ​ឡើងថ្លៃ...

ទិញ​ដីឡូត៍​ប្រភេទ​ណា ទើប​មិន​ព្រួយ​រឿង​ចាញ់​បោក​គេ?

Image
​ដីឡូត៍ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ពុះ​ដីឡូត៍​លក់​ព្រោងព្រាត​ក្នុង​តម្លៃ​ថោកៗ តែ​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​ច្រើន។ ក្នុង​នោះ​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ចង់​ទិញ​ដីឡូត៍​នៅ​កន្លែង​ណា​មួយ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់ ទាំង​ទីតាំង​ក្ដី ផ្នែក​ផ្លូវ​ច្បាប់​ក្ដី។ ដូច្នេះ​តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​មិន​ព្រួយ​រឿង​ចាញ់​បោក​គេ? ​​បើ​តាម​ការ​លើក​ឡើង​របស់​លោក Kiran Kumar Reddy អគ្គនាយក​ក្រុមហ៊ុន​ STAR5 ​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា មុន​សម្រេច​ចិត្ត​ទិញ​ដីឡូត៍​នៅ​កន្លែង​ណា​មួយ​ចំណុច​សំខាន់​ៗ​ត្រូវ​សិក្សា​រួម​មាន៖ តើ​ដី​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ឫ​ទេ? ទៅ​ថ្ងៃ​អនាគត​តើ​អាច​ទទួល​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ដី​នៅ​តំបន់​នោះ? តើ​ដី​ឡូត៍​ទាំង​នោះ មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ និង​មាន​ប្លង់​រឹង​ដែរ​ឫ​ទេ? ជា​ពិសេស​នោះ​ត្រូវ​សិក្សា​ពី​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ការ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ភ្លើង​ជា​​ដើម។ ចំណុច​សំខាន់​មួយ​ទៀត​គឺ​ត្រូវ​ទិញ​ដី​ដែល​មាន​ក្រុមហ៊ុន​ច្បាស់​លាស់ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ពី​...

​៧របៀប​ ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន

Image
ក្នុងការ​ជ្រើស​រើសផ្ទះ​ សម្រាប់​ស្នាក់អាស្រ័យ​មាន​មនុស្ស​មួយចំនួន​ តែង​ប្រកាន់​នូវ​ជំនឿ​ផ្សេងៗ​ ទាំង​តាម​ជំនឿ​ពីបុរាណ​ ​និង​ជំនឿ​តាមក្បួន​ហុងស៊ុយ ​ហើយ​ពេលនេះ​ Sabay សូម​នាំមក​ជូន​មិត្ត​អ្នក​អាន​ ស្វែង​យល់អំពី​ជំនឿក្នុង​ការទិញ​ផ្ទះ​ ដើម្បី​ឱ្យ​រស់នៅ​បាន​ ត្រជាក់​ត្រជុំ​ ​មានសេចក្តី​សុខ​។ ​សម្រាប់​ជនជាតិ​អាស៊ី​ ​និយមជ្រើស​ទិញផ្ទះ​បែរមុខ​ទៅទិស​ខាងជើង​ ​ខាងត្បូង​ ​ឬខាង​កើត​។ ​សម្រាប់​ជនជាតិ​លោក​ខាង​លិច​ ឬអឺរ៉ុប​ និយម​ជ្រើស​ទិញផ្ទះ​បែរ​មុខ​ទៅទិស​​ពាយ័ព្យ​ ទិសនិរតី ឬ​ទិសឦសាន​។ យ៉ាងណាមិញ​ សូមអានការ​បកស្រាយ​លម្អិត​ដូចខាង​ក្រោមនេះ​៖ ​ ​១. ​ពុំគួរ​ទិញផ្ទះ​មាន​រូបរាងប្លែក​ពេក ក្នុងការ​ជ្រើសរើស​ទិញផ្ទះ​ ​គេមាន​ជំនឿថា​គួរជ្រើស​រើសទិញ​ផ្ទះណា​ដែលមាន​ទ្រង់ទ្រាយ​សមស្រប​ អាច​ជារាង​៤ជ្រុង​ស្មើ ​ឬ ​៤ជ្រុង​ទ្រវែង​។ ​ពុំគួរ​ទិញផ្ទះ​ដែលមាន​រូបរាងប្លែក​ពេកនោះ​ទេ​ ​ព្រោះអាច​នឹងបាត់​មុំ ឬជ្រុង​ណាមួយ​នៃផ្ទះ​ដែលធ្វើ​ឱ្យក្រុម​គ្រួសារខាត​ លាភ​សំណាង​ នៅផ្នែក​ណា​មួយ​។ ​ឧទាហរណ៏​ ​ផ្ទះដែល​ផត ឬគ្មានមុំ ​ឬជ្រុង​ទិសខាង​លិច ធ្វើឱ្យ​គូស្វាមី​ភរិយា​ពិបាកមាន​បុត្រ​ជាដើម​។ ២. ​ពិនិត្យ​បរិវេណ​ផ្ទះ​ និង​ធ្វើការ​សង្កេតឲ្យល្អិនល្អ...

រាជរដ្ឋា​ភិបាល​យើង​មានគម្រោង​សាងសង់​ផ្លូវពី​បាត់ដំបង​មក​កោះកុង​

Image
ខេត្តបាត់ដំបង​ទៅខេត្ត​កោះកុង​ មន្ត្រី​ជាន់ខ្ពស់​នៃក្រសួង​សាធារណការ បាន​បង្ហើប​ថា ​គម្រោង​សាងសង់ផ្លូវ​ពីខេត្តបាត់ដំបង​ទៅខេត្ត​កោះកុង​បាន​សិក្សា​រួចរាល់​ហើយ ដែល​គ្រោង​នឹង​ដំណើរ​ការសាង​សង់​នៅ​ឆ្នាំ​ក្រោយ​នេះ។​ ឯកឧត្តម​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃ​ក្រសួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ បាន​ថ្លែង​ថាៈ « ឆ្នាំ២០១៨ រាជរដ្ឋា​ភិបាល​យើង​មានគម្រោង​សាងសង់​ផ្លូវពី​បាត់ដំបង​មក​កោះកុង​...គម្រោង​នេះ​មាន​ហើយ​ដាក់​ចូល​ទៅហើយ​...ដើម្បី​ស្នើថវិកា​ពីប្រទេស​ចិន​»។ ​ឯកឧត្តម​បានលើក​ឡើង​ដូចនេះ​នៅក្នុង​ពិធីអបអរ​ស្ពាន​កោះកុង​ត្រូវបានដាក់​ឲ្យ​ប្រើប្រាស់​ដោយឥត​គិតថ្ងៃ​ នៅថ្ងៃទី១០ ​វិច្ឆិកា​ ២០១៧​។ តាម​ប្រសាសន៍​របស់រដ្ឋ​មន្ត្រីរូបនេះ​ថ្លែង​កាលពី​​ឆ្នាំកន្ល​ងទៅ​ ​បានឲ្យ​ដឹងដែរ​ថា​ បន្ទាប់​ពីគម្រោង​នេះ​​សាងសង់​រួចនា​អនាគត​ ប្រជាជន​ដែលរស់​នៅខេត្ត​ចំនួន​ ០៦រួម​មាន ​ខេត្តបាត់​ដំបង ខេត្ត​ប៉ៃលិន​ ពោធិ៍សាត់​ ​បន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ និង​សៀមរាប​ ​គឺ​កាន់តែងាយ​ស្រួល ​ព្រោះ​អាច​មាន​ជម្រើសក្នុងការ​ធ្វើដំណើរ​ទៅខេត្ត​កោះកុង​ ឬទៅ​លេង​ឆ្នេរសមុទ្រ​នា​ទិសនិរតី ដោយ​មិនចាំបាច់​ឆ្លងកាត់​រាជធានីភ្នំពេញ​ដូចមុន​ទៀត​ឡើយ​។ គូស​បញ្ជាក់​ថា ​បើប្...

ហេតុផល​5​យ៉ាង​គួរ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ

Image
វិនិយោគ​ក្នុង​រូបភាព​ណា​ល្អ ? ទោះជា​មានការ​ឆ្លើយ​តប​ល្អ​ជាង​ក្តី យើង​ជឿជាក់​ថា ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​រឿង​ដែល​អាច​បំពេញ​តម្លៃ​បាន​ខ្ពស់ និង​មិន​ចាញ់​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​ទេ ។ តើ​អចលនទ្រព្យ​ល្អ​ដូច​ម្តេច​ខ្លះ ហេតុ​អ្វី​ក៏​ចាំបាច់​វិនិយោគ​ក្នុង​ផ្នែក​នេះ ។ ១-​ជា​ទ្រព្យ​ដែល​បំពេញ​តម្លៃ​ជា​រឿយ​ៗ ៖   ចំណុចខ្លាំង​របស់​អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាច​បំពេញ​តម្លៃ​ខ្ពស់​ឡើង​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ ហើយ​តម្លៃ​មិនជា​ធ្លាក់​ចុះ​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​អាច​នឹង​មាន​ពេលវេលា​ច្រើន​ជាង​៥​ឆ្នាំ ទើប​អាច​ឃើញ​បាន​ច្បាស់ ជា​ពិសេស អចលនទ្រព្យ​ស្ថិត​ក្នុង​ទីតាំង​ល្អ មាន​សក្តានុពល នឹង​កាន់តែ​បង្កើត​តម្លៃ​បាន​ខ្ពស់ ។ ប៉ុន្តែ​ការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ គឺ​អាស្រ័យ​លើ​កត្តាបរិស្ថាន​ផ្សេង​ៗ ទាំង​មជ្ឈដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ទីតាំង​នោះ នា​ពេល​អនាគត​ផង ដែរ ។ មុន​នឹង​សម្រេចចិត្ត​ទិញ អ្នក​គួរ​ពិចារណា​ឱ្យ​ល្អ​ថា ទីតាំង​នេះ​មាន​សក្តានុពល​នា​ពេល​អនាគត​ឬ​អត់ ។ ២-​ផល​ត្រឡប់​មក​វិញ​ខ្ពស់​ជាង​អតិ​ផរ​-​ណា ៖  ការ​វិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជា​ការ​វិនិយោគ​ដែល​បាន​ផល​ត្រឡប់​មក​វិញ​ខ្...

Alibaba Business Model | How Does Alibaba Make Money?

Image
When it comes to online marketplace, the first name that comes to your mind is Amazon. Amazon surely is a big e-commerce company, but there is another upcoming e-commerce company that is about to (and has already started to) take over the internet marketplace. It is a China-based company whose founder was rejected by KFC. He is now the richest man in China. This e-commerce giant is none other than Alibaba. With one of the most successful business models in the world, this company is on to take on the online marketplace globally. But how does Alibaba make money? What is Alibaba’s business model? Let us understand more about the company before we move onto discuss Alibaba Business Model. What is Alibaba? Alibaba Group was founded by Jack Ma along with 17 other co-founders in 1999 with the website Alibaba.com, a business-to-business portal with an aim to connect Chinese manufacturers with international buyers. Today, Alibaba Group Holding Limited is one of the biggest companies in ...

จับคู่ธุรกิจไทย-กัมพูชา

Image
สมาคมมิตรภาพไทย-กัมพูชาเดินหน้าส่งเสริมช่วยธุรกิจเอสเอ็มอี พร้อมดันความสัมพันธ์ 2 ชาติให้แน่นแฟ้นยิ่งขึ้น นายสุพล มณีพงษ์ เอกอัครราชทูตประจำกระทรวง สำนักงานปลัดกระทรวงต่างประเทศ ในฐานะกรรมการสมาคมมิตรภาพไทย-กัมพูชา เปิดเผยถึงแผนงานประจำปี 2560-2561 ในระหว่างการประชุมสมาคมฯ ประจำปี ว่า ได้มีแผนงานส่งเสริมวิสาหกิจขนาดกลางและขนาดย่อม หรือเอสเอ็มอี ตามที่ได้ร่วมลงนามในบันทึกความร่วมมือ 5 ฝ่าย อาทิ สสว. และธนาคารพัฒนาวิสาหกิจขนาดกลางและขนาดย่อมแห่งประเทศไทย เมื่อ วันที่ 27 ก.ค. 2559 ที่ผ่านมา ทั้งนี้ เพื่อดำเนินการส่งเสริมการตลาดในต่างประเทศให้แก่ผู้ประกอบการเอสเอ็มอีของไทย และต่อมาได้ลงนามในบันทึกความร่วมมือกับธนาคารเพื่อการส่งออกและนำเข้าแห่งประเทศไทย (เอ็กซิมแบงก์) เมื่อวันที่ 13 ม.ค. 2560 เพื่อร่วมมือกันส่งเสริมศักยภาพของผู้ประกอบการไทยในต่างประเทศ อย่างไรก็ดี ขณะนี้สมาคมมีแผนงานที่จะร่วมกับกลุ่มหนังสือพิมพ์โพสต์ทูเดย์ และหนังสือพิมพ์บางกอกโพสต์ จัดการสัมมนาและการจับคู่ทางธุรกิจ ให้แก่ผู้ประกอบการไทยที่เป็นลูกค้าของเอสเอ็มอีแบงก์ และเอ็กซิมแบงก์ รวมทั้งผู้ประกอบการไทยรา...