រាជរដ្ឋា​ភិបាល​យើង​មានគម្រោង​សាងសង់​ផ្លូវពី​បាត់ដំបង​មក​កោះកុង​

ខេត្តបាត់ដំបង​ទៅខេត្ត​កោះកុង​

មន្ត្រី​ជាន់ខ្ពស់​នៃក្រសួង​សាធារណការ បាន​បង្ហើប​ថា ​គម្រោង​សាងសង់ផ្លូវ​ពីខេត្តបាត់ដំបង​ទៅខេត្ត​កោះកុង​បាន​សិក្សា​រួចរាល់​ហើយ ដែល​គ្រោង​នឹង​ដំណើរ​ការសាង​សង់​នៅ​ឆ្នាំ​ក្រោយ​នេះ។​
ឯកឧត្តម​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃ​ក្រសួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ បាន​ថ្លែង​ថាៈ « ឆ្នាំ២០១៨ រាជរដ្ឋា​ភិបាល​យើង​មានគម្រោង​សាងសង់​ផ្លូវពី​បាត់ដំបង​មក​កោះកុង​...គម្រោង​នេះ​មាន​ហើយ​ដាក់​ចូល​ទៅហើយ​...ដើម្បី​ស្នើថវិកា​ពីប្រទេស​ចិន​»។
​ឯកឧត្តម​បានលើក​ឡើង​ដូចនេះ​នៅក្នុង​ពិធីអបអរ​ស្ពាន​កោះកុង​ត្រូវបានដាក់​ឲ្យ​ប្រើប្រាស់​ដោយឥត​គិតថ្ងៃ​ នៅថ្ងៃទី១០ ​វិច្ឆិកា​ ២០១៧​។
តាម​ប្រសាសន៍​របស់រដ្ឋ​មន្ត្រីរូបនេះ​ថ្លែង​កាលពី​​ឆ្នាំកន្ល​ងទៅ​ ​បានឲ្យ​ដឹងដែរ​ថា​ បន្ទាប់​ពីគម្រោង​នេះ​​សាងសង់​រួចនា​អនាគត​ ប្រជាជន​ដែលរស់​នៅខេត្ត​ចំនួន​ ០៦រួម​មាន ​ខេត្តបាត់​ដំបង ខេត្ត​ប៉ៃលិន​ ពោធិ៍សាត់​ ​បន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ និង​សៀមរាប​ ​គឺ​កាន់តែងាយ​ស្រួល ​ព្រោះ​អាច​មាន​ជម្រើសក្នុងការ​ធ្វើដំណើរ​ទៅខេត្ត​កោះកុង​ ឬទៅ​លេង​ឆ្នេរសមុទ្រ​នា​ទិសនិរតី ដោយ​មិនចាំបាច់​ឆ្លងកាត់​រាជធានីភ្នំពេញ​ដូចមុន​ទៀត​ឡើយ​។
គូស​បញ្ជាក់​ថា ​បើប្រៀប​ធៀបការ​ធ្វើដំណើរ​តាមផ្លូវ​នាពេល​បច្ចុប្បន្ន​​ ចេញ​ពីខេត្ត​បាត់ដំបង​ រួចបន្ត​មក​កោះកុង​ ទៅ​តាមផ្លូវ​ជាតិលេខ​៥ ​បន្តមក​ផ្លូវលេខ​ ​៤ ​និងលេខ ៤៨ គឺ​ខុសគ្នា​ប្រមាណ​ជាង ២០០​គីឡូម៉ែត្រ​៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត
ប្រភព៖ news.sabay.com.kh

Comments

Popular posts from this blog

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

ទិញ​ដីឡូត៍​ប្រភេទ​ណា ទើប​មិន​ព្រួយ​រឿង​ចាញ់​បោក​គេ?

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង