Posts

Showing posts with the label អចលនទ្រព្យ

​អ្នក​ជំនាញ​ឃើញ​ចំណុច​២ ឲ្យ​វិស័យ​អចលនវត្ថុ​ជាប់​គាំង​រយៈ​ពេល​១០​ឆ្នាំ​ទៀត​

Image
លោក គីម ហ៊ាង​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុ​ជា បាន​សម្លឹង​ឃើញ​ចំណុច​មួយ​ចំនួន​​ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប្រសិន​បើ​មិន​បាន​កំណត់​លើ​ការ​បែង​ចែក​តំបន់​សាង​សង់​ច្បាស់​លាស់ និង​ហេដ្ឋារចនាសម្ពន្ធ​។ ​​ -​ការ​មិន​បែង​ចែក​តំបន់​នីមួយ​ៗ​ឲ្យ​ច្បាស់​លាស់​ ៖  ​បើ​មិន​បាន​កំណត់​តំបន់​មួយ​ថា​គួរ​អនុញ្ញាត​អ្វី ហាមឃាត់​អ្វី​ វា​អាច​ប៉ះ​ពាល់​ដល់​តម្លៃ​ដី​ធ្លី និង​បង្អាក់​វិនិយោគិន​បរទេស​ផង​ដែរ។​​ រាជរដ្ឋាភិបាល​គួរ​កំណត់​តំបន់​ឲ្យ​បាន​ច្បាស់​លាស់​ថា​ គួរ​អនុញ្ញាត​ឲ្យ​សាង​សង់​អ្វី និង​ហាមឃាត់​អ្វី។​​​ ​បច្ចុប្បន្ន​នៅ​ភ្នំពេញ ​មាន​ការ​សាង​សង់​ច្របូក​ច្របល់​គ្នា មិន​ច្បាស់​លាស់​ដូច​ជា​តំបន់​មួយ​ចំនួន​​​សង់​រោង​ចក្រ​ក៏​បាន​ សង់​ផ្ទះ​​ ឬ​វី​ឡា​ក៏​បាន​។ ជា​ហេតុ​ធ្វើ​ឲ្យ​បង្ក​ភាព​ស្មុគ​ស្មាញ​ដល់​តម្លៃ​ដី​ធ្លី​នៅ​ទី​នោះ​។ ឧ៖ តំបន់​បឹង​កេង​កង​ ជា​តំបន់​ដី​ធ្លី​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ថ្លៃ តែ​បើ​មាន​រោង​ចក្រ​ទៅ​បោះ​ទីតាំង​នៅ​ទី​នោះ​ វា​ធ្វើ​ឲ្យ​ខូច​សោភណភាព​និង​ហាង​ឆេង​ដី​ធ្លី​ ​ប៉ះ​ពាល់​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ​អ្នក​វិនិយោគិន​មួយ​ចំនួន​គេ​នឹង​ពិបាក​ពិចារណា...

វិស័យ​អចលនទ្រព្យ​កម្ពុជា គួរ​សិក្សា​តាម​អាមេរិក ៣​ចំណុច

Image
បន្ទាប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់ National Association of Realtors (NAR) ដែល​មាន​អ្នក​ចូល​រួម​ជាង​២​ម៉ឺន​នាក់ មក​ពី​ប្រមាណ​១០០​ប្រទេស ធ្វើ​ឡើង​នៅ​សហ​រដ្ឋ​អាមេរិក លោក​ឧកញ៉ា ចេង ខេង អនុប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​​អចលនវត្ថុ​កម្ពុជា (CVEA) បាន​សង្កេត​ឃើញ ៣​ចំណុច ដែល​​កម្ពុជា​គួរ​សិក្សា​តាម​មហាអំណាច​អាមេរិក នោះ​គឺ សេវាកម្ម​ដែល​មាន​ស្តង់ដារ កត្តា​ប្លង់​មេ និង​ស្ថិរភាព​នយោបាយ&ការ​អនុវត្ត​ច្បាប់។ លោក​បាន​លើក​ឡើង​បែប​នេះ ក្នុង​កិច្ច​ប្រជុំ​របស់​សមាគម CVEA នៅ​សណ្ឋាគារ​កាបូឌីយ៉ាណា កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ៣​ចំណុច​ដែល​លោក​ឧកញ៉ា ចេង ខេង លើក​ឡើង​មាន៖ ១. សេវាកម្ម​ដែល​មាន​ស្តង់ដារ៖ លោក​ឧកញ៉ា ចេង ខេង បាន​និយាយ​ថា ការ​បម្រើ​សេវា​កម្ម​ដោយ​អ្នក​មាន​វិជ្ជាជីវៈ​ច្បាស់​លាស់​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់​តែ​មាន​ទំនុក​ចិត្ត។ ប្រសិទ្ធភាព​ការងារ និង​ភាព​សុចរិត​ទៀង​ត្រង់ ត្រូវ​មាន​ការ​ចូល​រួម​ទាំង​រដ្ឋ និង​ឯកជន ជា​ពិសេស​គឺ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរោបនីយកម្ម​និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​អចលនទ្រព្យ​ឯកជន​ទាំ...

ប្ដី​ប្រពន្ធ​មាន​ប្រាក់​ខែ ៥០០​ឡើង ចង់​បង់​រំលស់​ផ្ទះ ត្រូវ​ដឹង​អ្វី​ខ្លះ?

Image
​លិខិត​បញ្ជាក់​ប្រាក់​ចំណូល​ឲ្យ​បាន​ច្បាស់លាស់​ ​ប័ណ្ណមូលដ្ឋាន ​ដូចជា ​អត្តសញ្ញាណប័ណ្ណ​ សៀវភៅគ្រួសារ ​លិខិត​បញ្ជាក់​ទីកន្លែង​ស្នាក់នៅ​ អ្នកធានា លទ្ធភាព​នៃការទូទាត់​សងមកធនាគារ​ តម្រូវការ​លំនៅឋាន​សម្រាប់​ប្រជាជន​ពេញកម្លាំង​នៅកម្ពុជា​ ​បាន​កើនឡើង​ជាលំដាប់​ ខណៈ​ដែល​លំនៅឋាន​នៅ​ទីប្រជុំជន​ហាក់​មាន​តម្លៃខ្ពស់​ ហួស​ពី​សមត្ថភាព​របស់​បុគ្គលិក​ធ្វើការ​នៅក្នុងក្រុមហ៊ុន​អាចមាន​លទ្ធភាព​ទិញ​បាន​។ យ៉ាង​ណា​មិញ​ តាម​ប្រសាសន៍​អ្នកជំនាញ​អចលទ្រព្យ​បាន​អះអាង​ថា​ ​ប្រជាជនខ្មែរ​ភាគ​ច្រើន​ មិនមាន​លទ្ធភាព​ទិញផ្ទះ​ដោយ​ប្រើ​លុយ​ទាំងដុល​បានទេ​ ហេតុនេះ ​ជម្រើស​ដែលល្អ​បំផុត​សម្រាប់​ពួកគាត់​ គឺការទិញ​ដោយបង់​រំលស់​។ លោក​ ច្រឹក​ សុខនីម​ ​អគ្គនាយកក្រុមហ៊ុន​ Century 21 Mekong ​បានណែនាំពីតិចនិកទិញផ្ទះ​ សម្រាប់​ប្ដី​ប្រពន្ធមាន​ប្រាក់ខែ ​៥០០ដុល្លារ​ឡើង។ លោកថា៖ ​«គ្រប់ស្ថាប័ន​ធនាគារ​នៅកម្ពុជា​នា​ពេលបច្ចុប្បន្ន​បានបង្កើត​កម្ចីឥណទាន​សម្រាប់ទិញផ្ទះ​ ដល់​គ្រួសារថ្មីថ្មោង​ ដូច្នេះ​ បើគូសា្វមី​ ភរិយា​ ក្នុងម្នាក់​មានប្រាក់ចំណូល​ជាប្រចាំ​ចាប់ពី ៥០០ដុល្លារ ​សរុប​ចូល​គ្នា​ប្រមាណ ១ពាន់ដុល្លារ​ឡើង​ មាន​ន័យថា​គាត់​អាច​លទ្ធភាព​ក្នុងការ​ស...

ប្រាក់​ខែ​ត្រឹម៣០០ ឬ​៤០០​ដុល្លារ​មិន​ងាយ​មាន​ទេ តែបើអ្នកធ្វើភ្នាក់​ងារ​​លក់​អចលនទ្រព្យ​ផ្នែក​ដី​ធ្លី​ត្រូវ​មួយ​ក្ឌាំង អាច​ធ្វើ​ជា​អ្នក​មាន​តែ​ម្ដង។

Image
លោក​ គីម ហ៊ាង ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា  បាន​លើក​ឡើង​នៅក្នុងសិក្ខាសាលាស្ដីពីភាពជោគជ័យ របស់ភ្នាក់ងារអចលនទ្រព្យថា យុវជន​ជា​រួម​ប្រាក់​ខែ​ត្រឹម ៣០០ ឬ​៤០០​ដុល្លារ​ ហើយ​ក្នុង​មួយ​ឆ្នាំ​អាច​រក​លុយ​បាន​តែ ៣០០០​ ឬ​៤០០០​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​ជា​ភ្នាក់​ងារ​​លក់​អចលនទ្រព្យ​ផ្នែក​ដី​ធ្លី​ត្រូវ​មួយ​ក្ឌាំង អាច​ធ្វើ​ជា​អ្នក​មាន​តែ​ម្ដង។ លោក​ គីម ហ៊ាង​ លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​មាន​យុវជន​ជា​ច្រើន​ ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍​ខ្លាំង​លើ​ផ្នែក​ដី​ធ្លី។ ក្នុង​នោះ​លោក​បាន​លើក​ឡើង​ថា បើ​លក់​ផ្ទះ​មួយ​តម្លៃ​២០​ម៉ឺន​ដុល្លារ​ ដូច្នេះ​ប្រាក់​កម្រៃ​ជើង​សារ​គឺ​ ៦០០០​ពាន់​ដុល្លារ។ ដូច្នេះ​យុវជន​ធ្វើ​ការ​ប្រាក់​ខែ ៣០០ ឬ​៤០០​ដុល្លារ ក្នុង​១​ឆ្នាំ​បាន​ត្រឹម​តែ ៣០០០​ឬ​៤០០០​ដុល្លារ​ទេ។ តែ​បើ​ធ្វើ​ភ្នាក់ងារ​អចលនទ្រព្យ​លក់​ផ្ទះ​ម្ដង​តម្លៃ ២០​ម៉ឺន​ដុល្លារ​គឺ​ស្មើ​នឹង​ប្រាក់​ខែ​មួយ​ឆ្នាំ។ យ៉ាង​ណា​ក្ដី ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​និយាយ​ថា៖ "ក្នុង​ចំណោម​ភ្នាក់ងារ​លក់​១០០​នាក់ ក្នុង​នោះ​៩៨​នាក់​នឹង​បរាជ័យ​ ១​នាក់​បាន​ត្រឹម​មួយ​រស់ ន...

អ្នក​មាន​លុយ​ទិញ​ដីឡូត៍​ គួរ​ចំណាយ​ពេល​ដឹង​ពី​បញ្ហា​ដែល​តែង​តែ​កើត​ឡើង​

Image
​ ចរាចរ​ដី​ឡូត៍​ពុះ​លក់​ កំពុង​តែ​បង្កើន​ល្បឿន​ជុំវិញ​ទីក្រុង​ភ្នំពេញ​ ខណៈ​ច្បាប់​គ្រប់គ្រង​អ្នក​លក់​ដីឡូត៍​ទាំង​នោះ​ មិន​ទាន់​មាន​នៅ​ឡើយ​នៅ​កម្ពុជា​។ ​ជាមួយគ្នានេះ​ លោក វ៉ា វីរៈ ​អ្នក​ជំនាញ​ក្នុងវិស័យ​អចលនទ្រព្យ​ បាន​ប្រាប់​ Sabay​ ​ក្នុង​បទ​សម្ភាស​ផ្ទាល់​ថា​ ​បច្ចុប្បន្ន​ដីឡូត៍​ពុះលក់​ កំពុង​ផ្ទុះ​ឡើង​ស្ទើរ​ប្រហាក់​ប្រហែល​គ្នា​នៅ​តំបន់​ក្បែរៗ​រាជ​ធានី​ភ្នំពេញ​។​​ លោក​ថា​​តំបន់​ដែល​ពុះ​កញ្រ្ចោល​ខ្លាំង​ ភាគ​ច្រើន​នៅ​ប៉ែក​ខាង​ជើង​ ខាង​ទំនប់​កប់​ស្រូវ​ ភ្នំពេញថ្មី​ និង​តំបន់​ប៉ែក​ខាង​ត្បូង​ ដូច​ជា​នៅ​ខាង​ខណ្ឌ​ដង្កោ​ ផ្លូវវែង​ស្រេង​ជាដើម​។ លោក​ វីរៈ ​បាន​រៀប​រាប់​ថា ​ជារឿយៗ ​អ្នក​ដែល​ទិញ​ដីឡូត៍​ មិន​សូវ​បាន​ស្វែង​យល់​ស៊ី​ជម្រៅ ថា​តើ​តំបន់​ដី​នោះ​នឹង​មាន​ការអភិវឌ្ឍន៍​ក្នុង​ពេលបច្ចុប្បន្ន ​និង​អនាគត​កម្រិត​ណា​នោះ​ទេ​។ ​មួយ​វិញ​ទៀត​នោះ​ ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ អ្នកទិញ​ក៏​មិន​ទាន់​ច្បាស់​ថា​ខ្លួនមាន​សិទ្ធិ​កម្រិត​ណា​ ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ផងដែរ​។ ទន្ទឹម​គ្នានេះ​ ​អ្នក​នាញ​បនេះ​បាន​ផ្ដល់​ដំបូន្មាន​ថា​៖ " ​មុន​នឹង​សម្រេច​ចិត្ត​ថា​ទិញ​ដី​នៅ​តំបន់​ណា​មួយ​ គួរសាកសួរ​ និង​សិក្ស...

វិធី​សាស្ត្រ​ចាយ​លុយ​ពេល​នៅ​ផ្ទះ​ជួល មិន​យូរ​ទេ​សន្សំ​លុយ​ទិញ​ផ្ទះ​បាន​នៅ

Image
មាន​ផ្ទះ​សមរម្យ​រស់​នៅ​ផ្ទាល់​ខ្លួន ដោយ​មិន​មែន​នៅ​ផ្ទះ​ជួល គឺ​ជា​គោលដៅ​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ។ ដូច្នេះ​ប្រសិន​បើ​កំពុង​នៅ​ផ្ទះ​ជួល​នៅ​ឡើយ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​ឆាប់​មាន​លទ្ធភាព ទិញ​ផ្ទះ​ស្នាក់​នៅ? ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​ពី​បទ​ពិសោធន៍​ល្អៗ ពី​អ្នក​ធ្លាប់​ឆ្លង​កាត់​ការ​រស់​នៅ​ផ្ទះ​ជួល​រហូត​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​រស់​នៅ​បាន៖ ១. មិន​បាច់​សង្វាត​ផ្ទះ​ធំ​តម្លៃ​ថ្លៃ​ពេក​ទេ លោក ប្រាក់​ ច័ន្ទ​រតនា ធ្លាប់​នៅ​ផ្ទះ​ជួល​រហូត​សន្សំ​លុយ​ទិញ​ផ្ទះ​ស្នាក់​នៅ​សមរម្យ​មួយ លើក​ឡើង​ថា ប្រសិន​បើ​ត្រឹម​ជួល​ផ្ទះ​ស្នាក់​នៅ មិន​ចាំបាច់​សង្វាត​ផ្ទះ​ធំ និង​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ។ លោក​រតនា ប្រាប់​ថា អាច​រកបន្ទប់​ស្នាក់​នៅ​តូច​មួយ​តម្លៃ​ត្រឹម ៤០​ដុល្លារ ឫ​៥០​ដុល្លារ បាន​ហើយ​ទោះ​អាច​នៅ​ឆ្ងាយ​បន្តិច ប៉ុន្តែ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ច្រើន។ ដូច្នេះ​លុយ​ដែល​សល់​ពី​ការ​បង់​ថ្លៃ​ស្នាក់​នៅ​អាច​ទុក​សន្សំ​ទោះ​តិច ឬ​ច្រើន​ក្ដី។ លោក​និយាយ​ថា អ្នក​ខ្លះ​ខំ​ធ្វើ​ការ​រក​លុយ​យ៉ាង​លំបាក តែ​ត្រូវ​មក​ចំណាយ​ថ្លៃ​ផ្ទះ​អស់​ច្រើន​ទៅ​វិញ។ វិធីសាស្ត្រ​ល្អ មួយ​ទៀត​គឺ​អាច​ស្នាក់​នៅ​ជាមួយ​មិត្ត​ភក...

រដ្ឋមន្ត្រី​ក្រ​សួង​ដែនដី ផ្តល់​អនុសាសន៍ខ្លះៗ ទាក់ទងនឹងការ​ទិញអចលនទ្រព្យ សម្រាប់អ្នក​ចំណូលទាប​

Image
ការរក​ស៊ីក្នុង​វិស័យអចលន​ទ្រព្យ​ ​អាចនិយាយ​បានថា​ ​មិនមែន​ជា​ការងាយ​ស្រួល​ប៉ុន្មាន​ទេ​ ប្រសិន​បើ​លោកអ្នក​មិនធ្លាប់​ឆ្លងកាត់​បទពិសោធ​ន៍ទិញលក់​ក្នុងវិស័យ​នេះ​។ ​ជាមួយ​គ្នា​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ឯកឧត្តម​ ជា ​សុផារ៉ា​​ ក៏បាន​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋ​មានការប្រុង​ប្រយ័ត្ន​ចំពោះរបរ​នេះ​ផង​ដែរ​។ ប៉ុន្តែ​ទន្ទឹមនឹង​នោះ​ ​លោក​រដ្ឋមន្ត្រីដដែល​​ក៏បាន​ប្រាប់​គន្លឹះ​ខ្លះៗ​ ​សម្រាប់​អ្នកមាន​ចំណូល​ទាប​ និង​ខ្ពស់​ទុក​ជា​ដំបូន្មាន​ក្នុងការ​ចាប់​ផ្ដើម​ទិញផ្ទះ​ ឬដី​ ដើម្បី​បង្កើត​លុយ​ឲ្យ​កើន​វិញ​ដែរ។​ ​ក្នុងនាម​ជារដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ​ឯកឧត្តម​​បាន​ថ្លែង​ ក្នុង​ពិធី​សម្ពោធ​គម្រោង​លំ​នៅ​ដ្ឋានតម្លៃសមរម្យ​ ​កាល​ពី​ពេល​ថ្មីៗនេះ​ ​ដោយ​បាន​ណែនាំ​ប្រជា​ពលរដ្ឋ​ ​អ្នកមាន​ចំណូល​ទាប​ថាៈ «បើចង់មាន មានតែ​ទិញដី​ទេ»។ ​ឯកឧត្តម​ពន្យល់​ថា​ សម្រាប់​គ្រួសារ​ដែល​មានចំណូល​ទាប​ បើ​មិនមាន​លទ្ធភាព​ទេ គួរ​កុំទិញ​ផ្ទះ​ តែត្រូវ​ទិញដី​ ប៉ុន្តែ​គួរសម្លឹង​រកដី​នៅតំបន់​ណាដែល​មានទីតាំង​ល្អ ហើយមាន​ការ​ដឹង​ឭពី​ក្រសួង ​ឬអាជ្ញាធរ​ពាក់ព័ន្ធ​។ ឯកឧត្តម​បញ្ជាក់​ថាៈ «​ដីកើត​មិនងាយ​ទេ ​តែមនុស្ស​ងាយ​នឹង​កើត​... ​ថ្ងៃ​ក្រោយ​ដីនេះ​ឡើងថ្លៃ...

ទិញ​ដីឡូត៍​ប្រភេទ​ណា ទើប​មិន​ព្រួយ​រឿង​ចាញ់​បោក​គេ?

Image
​ដីឡូត៍ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ពុះ​ដីឡូត៍​លក់​ព្រោងព្រាត​ក្នុង​តម្លៃ​ថោកៗ តែ​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​ច្រើន។ ក្នុង​នោះ​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ចង់​ទិញ​ដីឡូត៍​នៅ​កន្លែង​ណា​មួយ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់ ទាំង​ទីតាំង​ក្ដី ផ្នែក​ផ្លូវ​ច្បាប់​ក្ដី។ ដូច្នេះ​តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​មិន​ព្រួយ​រឿង​ចាញ់​បោក​គេ? ​​បើ​តាម​ការ​លើក​ឡើង​របស់​លោក Kiran Kumar Reddy អគ្គនាយក​ក្រុមហ៊ុន​ STAR5 ​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា មុន​សម្រេច​ចិត្ត​ទិញ​ដីឡូត៍​នៅ​កន្លែង​ណា​មួយ​ចំណុច​សំខាន់​ៗ​ត្រូវ​សិក្សា​រួម​មាន៖ តើ​ដី​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ឫ​ទេ? ទៅ​ថ្ងៃ​អនាគត​តើ​អាច​ទទួល​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ដី​នៅ​តំបន់​នោះ? តើ​ដី​ឡូត៍​ទាំង​នោះ មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ និង​មាន​ប្លង់​រឹង​ដែរ​ឫ​ទេ? ជា​ពិសេស​នោះ​ត្រូវ​សិក្សា​ពី​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ការ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ភ្លើង​ជា​​ដើម។ ចំណុច​សំខាន់​មួយ​ទៀត​គឺ​ត្រូវ​ទិញ​ដី​ដែល​មាន​ក្រុមហ៊ុន​ច្បាស់​លាស់ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ពី​...

​៧របៀប​ ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន

Image
ក្នុងការ​ជ្រើស​រើសផ្ទះ​ សម្រាប់​ស្នាក់អាស្រ័យ​មាន​មនុស្ស​មួយចំនួន​ តែង​ប្រកាន់​នូវ​ជំនឿ​ផ្សេងៗ​ ទាំង​តាម​ជំនឿ​ពីបុរាណ​ ​និង​ជំនឿ​តាមក្បួន​ហុងស៊ុយ ​ហើយ​ពេលនេះ​ Sabay សូម​នាំមក​ជូន​មិត្ត​អ្នក​អាន​ ស្វែង​យល់អំពី​ជំនឿក្នុង​ការទិញ​ផ្ទះ​ ដើម្បី​ឱ្យ​រស់នៅ​បាន​ ត្រជាក់​ត្រជុំ​ ​មានសេចក្តី​សុខ​។ ​សម្រាប់​ជនជាតិ​អាស៊ី​ ​និយមជ្រើស​ទិញផ្ទះ​បែរមុខ​ទៅទិស​ខាងជើង​ ​ខាងត្បូង​ ​ឬខាង​កើត​។ ​សម្រាប់​ជនជាតិ​លោក​ខាង​លិច​ ឬអឺរ៉ុប​ និយម​ជ្រើស​ទិញផ្ទះ​បែរ​មុខ​ទៅទិស​​ពាយ័ព្យ​ ទិសនិរតី ឬ​ទិសឦសាន​។ យ៉ាងណាមិញ​ សូមអានការ​បកស្រាយ​លម្អិត​ដូចខាង​ក្រោមនេះ​៖ ​ ​១. ​ពុំគួរ​ទិញផ្ទះ​មាន​រូបរាងប្លែក​ពេក ក្នុងការ​ជ្រើសរើស​ទិញផ្ទះ​ ​គេមាន​ជំនឿថា​គួរជ្រើស​រើសទិញ​ផ្ទះណា​ដែលមាន​ទ្រង់ទ្រាយ​សមស្រប​ អាច​ជារាង​៤ជ្រុង​ស្មើ ​ឬ ​៤ជ្រុង​ទ្រវែង​។ ​ពុំគួរ​ទិញផ្ទះ​ដែលមាន​រូបរាងប្លែក​ពេកនោះ​ទេ​ ​ព្រោះអាច​នឹងបាត់​មុំ ឬជ្រុង​ណាមួយ​នៃផ្ទះ​ដែលធ្វើ​ឱ្យក្រុម​គ្រួសារខាត​ លាភ​សំណាង​ នៅផ្នែក​ណា​មួយ​។ ​ឧទាហរណ៏​ ​ផ្ទះដែល​ផត ឬគ្មានមុំ ​ឬជ្រុង​ទិសខាង​លិច ធ្វើឱ្យ​គូស្វាមី​ភរិយា​ពិបាកមាន​បុត្រ​ជាដើម​។ ២. ​ពិនិត្យ​បរិវេណ​ផ្ទះ​ និង​ធ្វើការ​សង្កេតឲ្យល្អិនល្អ...

ហេតុផល​5​យ៉ាង​គួរ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ

Image
វិនិយោគ​ក្នុង​រូបភាព​ណា​ល្អ ? ទោះជា​មានការ​ឆ្លើយ​តប​ល្អ​ជាង​ក្តី យើង​ជឿជាក់​ថា ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​រឿង​ដែល​អាច​បំពេញ​តម្លៃ​បាន​ខ្ពស់ និង​មិន​ចាញ់​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​ទេ ។ តើ​អចលនទ្រព្យ​ល្អ​ដូច​ម្តេច​ខ្លះ ហេតុ​អ្វី​ក៏​ចាំបាច់​វិនិយោគ​ក្នុង​ផ្នែក​នេះ ។ ១-​ជា​ទ្រព្យ​ដែល​បំពេញ​តម្លៃ​ជា​រឿយ​ៗ ៖   ចំណុចខ្លាំង​របស់​អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាច​បំពេញ​តម្លៃ​ខ្ពស់​ឡើង​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ ហើយ​តម្លៃ​មិនជា​ធ្លាក់​ចុះ​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​អាច​នឹង​មាន​ពេលវេលា​ច្រើន​ជាង​៥​ឆ្នាំ ទើប​អាច​ឃើញ​បាន​ច្បាស់ ជា​ពិសេស អចលនទ្រព្យ​ស្ថិត​ក្នុង​ទីតាំង​ល្អ មាន​សក្តានុពល នឹង​កាន់តែ​បង្កើត​តម្លៃ​បាន​ខ្ពស់ ។ ប៉ុន្តែ​ការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ គឺ​អាស្រ័យ​លើ​កត្តាបរិស្ថាន​ផ្សេង​ៗ ទាំង​មជ្ឈដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ទីតាំង​នោះ នា​ពេល​អនាគត​ផង ដែរ ។ មុន​នឹង​សម្រេចចិត្ត​ទិញ អ្នក​គួរ​ពិចារណា​ឱ្យ​ល្អ​ថា ទីតាំង​នេះ​មាន​សក្តានុពល​នា​ពេល​អនាគត​ឬ​អត់ ។ ២-​ផល​ត្រឡប់​មក​វិញ​ខ្ពស់​ជាង​អតិ​ផរ​-​ណា ៖  ការ​វិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជា​ការ​វិនិយោគ​ដែល​បាន​ផល​ត្រឡប់​មក​វិញ​ខ្...

ក្លាហាន ប្រថុយប្រថាន ភា្ជប់នឹងភាពឆ្លាតវៃរុញច្រានត្រាំ ក្លាយជាសេដ្ឋីអ​ចលទ្រព្យ​ប្រទេ​ស​យក្ស​ទី១​លើពិភពលោក

Image
បុគ្គលដែលហ៊ានប្រថុយប្រថាន ទំាងឆ្លាតវៃ ធ្វើទៅលើរឿងល្អៗ បូករួមទំាងភាពក្លាហានទៀតនោះ កត្តាជោគជ័យមានច្រើន ជាងបរាជ័យ បើទោះបីបុគ្គលជោគជ័យមានមិនច្រើនក៏ដោយចុះ។ ដោឡែក ប្រធានាធិបតីលោក  Donald Trump  វិញ ជាមនុស្សក្លាហាន ហ៊ានប្រថុយលើរឿងដែលបុគ្គលទូទៅយល់យ៉ាងច្បាស់ថា ជារឿងឆ្កួតៗ និងជារឿងមិនអាចធ្វើទៅបាន។ លោក Donald Trump  ត្រូវបានគេចាត់ទុកថា ជាមនុស្សនិយាយត្រង់ៗ មិនសូវលាក់ប៉ុន្មាននោះទេ អាចជាចំណុចនេះហើយ ដែលមនុស្សហាក់ពិបាកទុកចិត្តរបស់គាត់។ តែលក្ខណៈពិសេសរបស់លោក នេះហើយ សាកសមបំផុតដើម្បីក្លាយជាសេដ្ឋីអចលនទ្រព្យយ៉ាងសាកសមបំផុត ក៏ព្រោះតែលោកជាបុគ្គលក្លាហាន ហ៊ានប្រថុយប្រថាន និងឆ្លាតវៃ។ ជាការពិតណាស់ បុគ្គលជោគជ័យក្នុងវិស័យអចលនទ្រព្យ មិនមែនជាបុគ្គលស្ទាក់ស្ទើរ ខ្លាចមុនក្រោយហួសហេតុពេកទេ។ លោកជាមនុស្សគិតអ្វី ធ្វើនឹង ឃើញយ៉ាងម្តេច គឺនិយាយបែបនិង។ មិនសូវខ្លាចញញើតនរណាម្នាក់នោះទេ បើទោះបីជាមនុស្សមានឥទ្ធិពលបែបណាក្តី មានទំាងក្រុមការងារ និងគ្រួសារជាដើម។ តែលោកធ្វើបែបនេះ មានហេតុផលរបស់ខ្លួន ព្រោះលោកកម្រនិងលុបចោលគម្រោងការរបស់ខ្លួនណាស់ ដោយសារមុននឹងលោកយកគម្រោងណាមួយនោះមកអនុវត្ត លោកបានគិតល្អិតល្អន់ ច្បាស់លាស់ណាស់។ ជាក់ស្តែង ល...

នៅឆ្នាំ២០១៨គួរវិនិយោគអចលនទ្រព្យអ្វី?

Image
កម្ពុជា នាពេលប្ចុប្បន្ន កាន់តែមានសក្តានុពលលើវិស័យអចលនទ្រព្យ ខណៈមួយរយៈចុងក្រោយនេះ​យើង​​សង្កេត​ឃើញ​​ថា កាន់​តែមាន​សន្ទុះខ្លាំងឡើងៗឥតឈប់ឈរជាពិសេស​ មានការ​បណ្តាក់​ទុនជា​ច្រើន​​ពាក់ព័ន្ធ​ទៅនឹងវិស័យដីធ្លី​ផងដែរ។ លោកឧកញ៉ា នួន​ រិទ្ធី បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជា ទោះយ៉ាងណាអចលនទ្រព្យតែងមានការប្រែប្រួលជានិច្ច ដូចនេះមុនសម្រេចចិត្តវិនិយោគផ្នែកណាមួយក្នុងវិស័យនេះ អ្នកត្រូវសិក្សាស្វែងយល់ឲ្យច្បាស់លាស់ជាមុនសិន។ តើលោកអ្នកគួរវិនិយោគលើផ្នែកមួយណា ក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន និងមួយឆ្នាំខាងមុខទៀតពោលគឺឆ្នាំ២០១៨? លោកឧញ៉ា នួន រិទ្ធី បានមានប្រសសន៍ថា “ សម្រាប់អ្នកទិញដើម្បីវិនិយោគ ដែលមានកម្រិតមធ្យម​ និងក្រោមមធ្យម នៅពេលទិញត្រូវគិតលើទីតាំង តម្លៃ និងពេលវេលាដែលគួរវិនិយោគទៅ តាមលទ្ធភាព។ លោកឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា​ ការវិនិយោគលើអចលនទ្រព្យកាលៈទេសៈណាក៏ជាឱកាសដែរ ឲ្យតែវិនិយោគចំទីតាំងល្អ និងតម្លៃថោក។ យ៉ាងណាមិញ សម្រាប់អ្នកទិញផ្ទះដើម្បីរស់នៅ គួរទិញនៅពេលបច្ចុប្ប្ននេះ ដោយសារតែលោកមើលឃើញថា អ្នកផ្គត់ផ្គង់ផ្តល់លក្ខណពិសេសច្រើនសម្រាប់អ្នកទិញ ពោលគឺមានតម្លៃសមរម្យ និងឱកាសផ្តល់កម្ចីរហូតដល់ ៧០ % ។​ បន្ថែមពីនេះ សម្រាប់...

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)

Image
ភ្នំពេញៈ បន្ទាប់​ពី​បានស្វែង​យល់​ភាគទី១ ចំពោះ​ដំណើរការនៃ​ការផ្ទេរប្លង់កម្មសិទ្ធិដីធ្លីចំនួន៤ ចំណុច​រួច​មកថ្ងៃ​នេះ ពាណិជ្ជកម្ម​កម្ពុជា នឹង​លើក​យក​ ចំណុច​ចុងក្រោយ​បីទៀត ពីអ្នកជំនាញ​អចលនទ្រព្យនៅ​ Realestate.com.kh ដើម្បី​ទុក​ជាចំណេះដឹង​ខ្លះៗចំពោះ​ការ​ផ្ទេរប្លង់​កម្មសិទ្ធិដីធ្លីនេះ។ ចំពោះ បីចំណុច​ចុង​ក្រោយ​នេះ ក្រុម​អ្នក​ជំនាញនៅ Realestate.com.kh នឹងផ្តល់ឲ្យ​លោក​អ្នក​នូវ​ការ​ណែនាំច្បាស់លាស់អំពីកាតព្វកិច្ចពន្ធ ការទទួលខុសត្រូវរបស់រដ្ឋ និងរយៈពេល ដើម្បីបញ្ចប់ ដំណើរ​ការផ្ទេរប្លង់កម្មសិទ្ធិ។ ជំហានទី ៥.បង់ពន្ធលើការផ្ទេរកម្មសិទ្ធិ: ពន្ធលើការផ្ទេរប្លង់កម្មសិទ្ធិ គឺ ៤ភាគរយ នៃតម្លៃអចលនទ្រព្យសរុប ដែល​ត្រូវ​បាន​បង់​ទៅ​ក្រសួង​សេដ្ឋ​​កិច្ច និងហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានពន្ធដារ។ បន្ទាប់មកវិក័យប័ត្រត្រូវបាន ចេញជូន ដើម្បី​​បញ្ជាក់​ថា ពន្ធនៃការផ្ទេរ អចលនទ្រព្យត្រូវបានបង់រួចរាល់។ ទោះជាយ៉ាងណានៅភ្នំពេញ ពន្ធនេះ​មិន​ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើតម្លៃ​ជាក់​ស្តែង​នៃអចលន​ទ្រព្យ​​នោះទេ ប៉ុន្តែត្រូវកំណត់តាមតារាងតម្លៃអចលនទ្រព្យដែលកំណត់ដោយសាលារាជធានីភ្នំពេញ ​។ ការវាយតម្លៃដែលធ្វើឡើងដោយសាលារាជធានីភ្នំពេញផ្អែកលើកត្តានានាដូច...

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

Image
ភ្នំពេញៈ ពេលទិញអចលនទ្រព្យ ឬដីធ្លី គឺមានសារៈសំខាន់ ក្នុងការទទួល បានភាព ជាម្ចាស់កម្ម សិទ្ធិស្របច្បាប់ ដើម្បីធានាថា អចលនទ្រព្យនោះ មានសុវត្ថិភាព អ្នក ត្រូវ ស្វែងរក ការប្រឹក្សាជា មួយភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត។ សប្តាហ៍នេះ យើងនឹងស្វែងយល់ពីជំហានចាំបាច់ចំនួន៤ដំបូង ពីអ្នក ជំនាញ មក ពី Realestate. com. kh ចំពោះការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។ ជំហានទី ១៖ ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រជាមួយការិយាល័យសុរិយោដីពាក់ព័ន្ធ ដំបូងអ្នកទិញត្រូវផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដីធ្លីជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីពិនិត្យមើលបំណុលឬផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដំណើរការនេះគឺតម្រូវត្រូវតែមានឯកសារដូចខាងក្រោម៖ អ្នកទិញទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដំបូងពីអ្នកលក់ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដ អ្នកទិញនឹងផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មសិទ្ធិជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំ ដែន ដី នគ រូបនីយកម្មនិងសំណង់ ការិយាល័យសុរិយោដីនឹងជូនដំណឹងដល់អ្នកទិញប្រសិនបើអចលនទ្រព្យនេះជាប់បំណុល (វត្ថុបញ្ចាំ) ឬជាប់ បណ្តឹងផ្សេងៗ។ ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖  ការិយាល័យសុរិយោដី  នៅក្រស...

ឯកឧត្តម ជា សុផារ៉ា៖ បើចង់មានត្រូវទិញដី តែកុំទិញផ្ទះ

Image
ការវិនិយោគក្នុងវិស័យអចលនទ្រព្យ គឺជាការវិនិយោគ ដែលមិនខាតនោះទេ ទោះជាអចលនទ្រព្យព្រភេទណាក៏ដោយ។ ជាក់ស្តែង បើអ្នកវិនិយោគ លើ ផ្ទះ ខុនដូរ អ្នកអាចដាក់ជួល ឬសម្រាប់រស់នៅបាន ចំណែកដីទុកយូរឡើងថ្លៃ អាចលក់ចំណេញច្រើន។ ថ្លែងនៅក្នុងកម្មវិធី បញ្ចុះ​បឋម​សិលា​សាងសង់​លំនៅ​ឋាន​សមរម្យ​របស់​ក្រុមហ៊ុន Arakawaកាលពីពេលថ្មីៗនេះ ឯកឧត្តម ជាសុផារ៉ា បានលើកឡើងថា  “ បើសិនអត់សូវមានលុយទេ កុំទិញផ្ទះ គួរតែងាកមកទិញដីវិញ បើសិនជាចង់មាន។ ” ឯកឧត្តម​ បានបន្ថែមថា៖ «បើ​អត់​លុយ កុំ​ទិញ​ផ្ទះ អត់​លុយ​ត្រូវ​តែ​ទិញ​ដី អ្នកអ្នក​ចង់​មាន មាន​តែ​ទិញ​ដី​ទេ។​ បើ​អត់​មាន​ផ្ទះ ខ្ញុំ​ថា ចង​តង់ ចង​ស្បូវ​២០​ទៅ​៣០​កណ្តប ធ្វើ​ចង្ក្រាន​បាយ​ដេក​វៀន​ទៅ វា​ក៏​នៅ​តែ​គ្រាន់​បើ។ ថ្ងៃ​ក្រោយ ដី​នេះ​ឡើង​ថ្លៃ​យើង​ក្លាយ​ជា​អ្នក​មាន។ ផ្ទុយ​ទៅ​វិញ បើ​យើង​ទិញ​ផ្ទះ អត់​ប្រយោជន៍​ទេ រស់នៅ​អន់ចុះ ប៉ុន្តែ ភ្ជាប់​ជា​មាន​ការ​ដាំដុះ ដី​កើត​មិន​ងាយ​ទេ តែ​មនុស្ស ងាយ​នឹង​កើត»។ ជាមួយគ្នានេះដែរ លោក គីម ហ៊ាង អ្នកជំនាញ ផ្នែកអចលនទ្រព្យ បានធ្លាប់មានប្រសាសន៍​ប្រាប់​ពាណិជ្ជកម្ម​កម្ពុជា ផងដែរថា ដីអាចលក់បានថ្លៃជាងផ្ទះ ប៉ុន្តែដាច់ខាតកុំខ្ចីលុយធនាគារ ដើម្បីទិញដី គួរតែទិញដីដោយប្រើលុយខ...

ឯកសារសំខាន់ៗ៥ត្រូវ​ពិនិត្យ​ឲ្យ​​ច្បាស់​មុន​នឹង​ទិញអនលទ្រព្យ

Image
ភ្នំពេញៈ ការ​ទិញ ឬលក់​អចលនទ្រព្យ​នៅ​កម្ពុជា​ បច្ចុប្បន្នកំពុង​រីក​កាន់​តែ​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះ​ចំពោះ​ការទិញ​​ ឬលក់អចលនទ្រព្យ​ត្រូវ​ពិត្យ​ឲ្យ​បាន​ច្បាស់​លាស់ជាមុន​ចំពោះ​ឯកសារ​ផ្លូវ​ច្បាប់​មួយចំនួន​ ដើម្បី​បញ្ចៀស​ហានិភ័យ​នាពេលខាង​មុខ។ ខាងក្រោមនេះ គឺឯកសារផ្លូវច្បាប់ដែល​អ្នក​ទិញ​ត្រូវ​តែ​ពិនិត្យ​មើលឲ្យ​​បាន​ល្អិត​ល្អន់​ជាមុន​សិន​មុន​នឹង​សម្រេច​ចិត្ដទិញ​អចលនទ្រព្យ​ពី​គម្រោង​ណាមួយ៖ ១.ប្លង់រឹង៖ ត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិ ពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី ដំបូង​គឺប្លង់​រឹង​មេ​ទាំង​មូល​របស់​គម្រោង​ដែល​បាន​កំណត់​បែង​ចែក​ដីទៅ​ជាចំណែក​ផ្សេង​គ្នា​នៅ​ក្នុង​គម្រោង។​ បន្ទាប់​មកគឺប្លង់រឹងដែលប័ណ្ណកម្មសិទ្ធិសម្រាប់លំនៅដ្ឋាននីមួយនៅក្នុងគម្រោង។ បន្ទាប់​ពីទិញ​អចល​ន​​ទ្រព្យអ្នកទិញអាចផ្ទេរប័ណ្ណនេះទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន។​ ប្រសិនបើការ​អភិវឌ្ឍ​​បុរីស្រប​ច្បាប់​គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញ។ ២.ការចុះបញ្ជីក្រុមហ៊ុន៖ កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ តាម​ច្បាប់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ត្រូវចុះ​បញ្ជី​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ពីក្រសួង​ពាក់​ព...