ខែ​ក្រោយ​នេះ នឹង​មាន​សាលា​បង្រៀន​ជំនាញ​អចលនទ្រព្យ​​ដំបូង​គេ​នៅ​កម្ពុជា​


នៅ​ដើម​ខែ​ក្រោយ​នេះ កម្ពុជា​នឹង​មាន​សាលា​បណ្ដុះបណ្ដាល​ជំនាញ​អចលនទ្រព្យ​ សម្រាប់​​សិស្ស​និស្សិត ដែល​ចង់​ចេះ​ជំនាញ​មួយ​នេះ យក​ទៅ​បើក​ក្រុមហ៊ុន ឬ​អ្នក​វាយ​តម្លៃ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​តែ​ម្ដង​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ស្រី គ្រេស រចនី ហ្វុង ​នាយក​ប្រតិបត្តិ​​​ក្រុម​ហ៊ុន Century 21 ប្រាប់​មក​កាន់​ Sabay កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​។
​លោក​ស្រី គ្រេស រចនី ហ្វុង បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្រុម​ហ៊ុន Century 21 បាន​​ធ្វើ​ការ​សហការ​ជាមួយ​​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​​ដើម្បី​បើក​កម្មវិធី​សិក្សា ជំនាញ​អចលនទ្រព្យ​នេះ​។ ​លោក​ស្រី​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​កម្មវិធី​សិក្សា​នេះ ក្រសួង​អប់រំ​​កំពុង​តែ​ត្រួត​ពិនិត្យ​​នៅ​ឡើយ ដើម្បី​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ​​​​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​។

ចំពោះ​សំណួរ​ថា តើ​នឹង​មាន​សាលា​ថ្មី​តែ​ម្ដង​ទេ​? នាយក​ប្រតិបត្តិ​រូប​នេះ​ប្រាប់​ថា នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ប៉ុន្តែ​បច្ចុប្បន្ន​គឺ​ ប្រើ​សាលា​ដែល​មាន​ស្រាប់​សិន គឺ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ទីតាំង​នៅ​ទួល​គោក​។ ចំពោះ​ការ​សិក្សា​គឺ​ដូច​គ្នា នឹង​មហា​វិទ្យាល័យ​ទូទៅ​ដែរ​ ត្រូវ​ប្រើ​រយៈ​ពេល​ ៤​ឆ្នាំ ដើម្បី​អាច​ទទួល​សញ្ញាបត្រ​។ ប៉ុន្តែ​ក្នុង​នោះ រយៈ​ពេល​២​ឆ្នាំ​ដំបូង​សាលា​នឹង​ចេញ​អាជ្ញា​ប័ណ្ណ​មួយ ​ក្នុង​នាម​ជា​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​៕ ​

Comments

Popular posts from this blog

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

​៧របៀប​ ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន