លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសម្លឹងឃើញចំណុចមួយចំនួនដែលអាចប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ប្រសិនបើមិនបានកំណត់លើការបែងចែកតំបន់សាងសង់ច្បាស់លាស់ និងហេដ្ឋារចនាសម្ពន្ធ។ -ការមិនបែងចែកតំបន់នីមួយៗឲ្យច្បាស់លាស់ ៖ បើមិនបានកំណត់តំបន់មួយថាគួរអនុញ្ញាតអ្វី ហាមឃាត់អ្វី វាអាចប៉ះពាល់ដល់តម្លៃដីធ្លី និងបង្អាក់វិនិយោគិនបរទេសផងដែរ។ រាជរដ្ឋាភិបាលគួរកំណត់តំបន់ឲ្យបានច្បាស់លាស់ថា គួរអនុញ្ញាតឲ្យសាងសង់អ្វី និងហាមឃាត់អ្វី។ បច្ចុប្បន្ននៅភ្នំពេញ មានការសាងសង់ច្របូកច្របល់គ្នា មិនច្បាស់លាស់ដូចជាតំបន់មួយចំនួនសង់រោងចក្រក៏បាន សង់ផ្ទះ ឬវីឡាក៏បាន។ ជាហេតុធ្វើឲ្យបង្កភាពស្មុគស្មាញដល់តម្លៃដីធ្លីនៅទីនោះ។ ឧ៖ តំបន់បឹងកេងកង ជាតំបន់ដីធ្លីពាណិជ្ជកម្មដែលមានតម្លៃថ្លៃ តែបើមានរោងចក្រទៅបោះទីតាំងនៅទីនោះ វាធ្វើឲ្យខូចសោភណភាពនិងហាងឆេងដីធ្លី ប៉ះពាល់ទៅតាមនោះដែរ។ ដូច្នេះអ្នកវិនិយោគិនមួយចំនួនគេនឹងពិបាកពិចារណា...