ភ្នំពេញៈ ពេលទិញអចលនទ្រព្យ ឬដីធ្លី គឺមានសារៈសំខាន់ ក្នុងការទទួល បានភាព ជាម្ចាស់កម្ម សិទ្ធិស្របច្បាប់ ដើម្បីធានាថា អចលនទ្រព្យនោះ មានសុវត្ថិភាព អ្នក ត្រូវ ស្វែងរក ការប្រឹក្សាជា មួយភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត។ សប្តាហ៍នេះ យើងនឹងស្វែងយល់ពីជំហានចាំបាច់ចំនួន៤ដំបូង ពីអ្នក ជំនាញ មក ពី Realestate. com. kh ចំពោះការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។ ជំហានទី ១៖ ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រជាមួយការិយាល័យសុរិយោដីពាក់ព័ន្ធ ដំបូងអ្នកទិញត្រូវផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដីធ្លីជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីពិនិត្យមើលបំណុលឬផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដំណើរការនេះគឺតម្រូវត្រូវតែមានឯកសារដូចខាងក្រោម៖ អ្នកទិញទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដំបូងពីអ្នកលក់ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដ អ្នកទិញនឹងផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មសិទ្ធិជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំ ដែន ដី នគ រូបនីយកម្មនិងសំណង់ ការិយាល័យសុរិយោដីនឹងជូនដំណឹងដល់អ្នកទិញប្រសិនបើអចលនទ្រព្យនេះជាប់បំណុល (វត្ថុបញ្ចាំ) ឬជាប់ បណ្តឹងផ្សេងៗ។ ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដី នៅក្រស...
Comments
Post a Comment