ឯកឧត្តម ជា សុផារ៉ា៖ បើចង់មានត្រូវទិញដី តែកុំទិញផ្ទះ

ការវិនិយោគក្នុងវិស័យអចលនទ្រព្យ គឺជាការវិនិយោគ ដែលមិនខាតនោះទេ ទោះជាអចលនទ្រព្យព្រភេទណាក៏ដោយ។ ជាក់ស្តែង បើអ្នកវិនិយោគ លើ ផ្ទះ ខុនដូរ អ្នកអាចដាក់ជួល ឬសម្រាប់រស់នៅបាន ចំណែកដីទុកយូរឡើងថ្លៃ អាចលក់ចំណេញច្រើន។

ថ្លែងនៅក្នុងកម្មវិធី បញ្ចុះ​បឋម​សិលា​សាងសង់​លំនៅ​ឋាន​សមរម្យ​របស់​ក្រុមហ៊ុន Arakawaកាលពីពេលថ្មីៗនេះ ឯកឧត្តម ជាសុផារ៉ា បានលើកឡើងថា បើសិនអត់សូវមានលុយទេ កុំទិញផ្ទះ គួរតែងាកមកទិញដីវិញ បើសិនជាចង់មាន។
ឯកឧត្តម​ បានបន្ថែមថា៖ «បើ​អត់​លុយ កុំ​ទិញ​ផ្ទះ អត់​លុយ​ត្រូវ​តែ​ទិញ​ដី អ្នកអ្នក​ចង់​មាន មាន​តែ​ទិញ​ដី​ទេ។​ បើ​អត់​មាន​ផ្ទះ ខ្ញុំ​ថា ចង​តង់ ចង​ស្បូវ​២០​ទៅ​៣០​កណ្តប ធ្វើ​ចង្ក្រាន​បាយ​ដេក​វៀន​ទៅ វា​ក៏​នៅ​តែ​គ្រាន់​បើ។ ថ្ងៃ​ក្រោយ ដី​នេះ​ឡើង​ថ្លៃ​យើង​ក្លាយ​ជា​អ្នក​មាន។ ផ្ទុយ​ទៅ​វិញ បើ​យើង​ទិញ​ផ្ទះ អត់​ប្រយោជន៍​ទេ រស់នៅ​អន់ចុះ ប៉ុន្តែ ភ្ជាប់​ជា​មាន​ការ​ដាំដុះ ដី​កើត​មិន​ងាយ​ទេ តែ​មនុស្ស ងាយ​នឹង​កើត»។
ជាមួយគ្នានេះដែរ លោក គីម ហ៊ាង អ្នកជំនាញ ផ្នែកអចលនទ្រព្យ បានធ្លាប់មានប្រសាសន៍​ប្រាប់​ពាណិជ្ជកម្ម​កម្ពុជា ផងដែរថា ដីអាចលក់បានថ្លៃជាងផ្ទះ ប៉ុន្តែដាច់ខាតកុំខ្ចីលុយធនាគារ ដើម្បីទិញដី គួរតែទិញដីដោយប្រើលុយខ្លួនឯង ប៉ុន្តែប្រសិនបើផ្ទះ គឺយើងចំណេញ ក្នុងការរស់នៅ ហើយនៅពេល​ដែលយើងបង់រំលោះរួចនឹងក្លាយជារបស់យើងហើយ។
ទោះជាយ៉ាងណា មុនសម្រេចចិត្តទិញអ្វីមួយ អ្នកគួរតែគិតលើកត្តាចរន្តសាច់ប្រាក់ ជាជាង​ការគិត​តែពីការរំពឹង ពីការទ្បើងថ្លៃរបស់ទ្រព្យនោះ។​ជាការពិតដែល​ថាទ្រព្យតែងទ្បើងថ្លៃ​ជានិច្ចក្នុងរយៈ​ពេល​វែង​ តែក្នុងរយៈពេលខ្លីវាក៏អាចចុះថ្លៃបានដែរ។ ពេលដែលវាចុះថ្លៃនោះហើយ ជាពេលដែលគ្រោះថ្នាក់ សម្រាប់អ្នកដែលទិញចង់បានចំណេញពីការទ្បើងថ្លៃ៕
អត្ថបទ៖ ពេញជ្រ ស្រីវណ្ណ
ប្រភព៖ www.business-cambodia.com

Comments

Popular posts from this blog

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

Alibaba Business Model | How Does Alibaba Make Money?

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង