អ្វីទៅជាក្បួន “យុទ្ធសាស្រ្តសមុទ្រខៀវ” ដែលសហគ្រិនជោគជ័យភាគច្រើនតែងប្រើប្រាស់
បច្ចុប្បន្នាការប្រកួតប្រជែងក្នុងកិច្ចការជំនួញ កាន់តែមានការលំបាកឡើងៗ ព្រោះការប្រកួតប្រជែងច្រើន ធ្វើឲ្យទីផ្សារកាន់តែរួមតូច ពិបាកក្នុងការក្តោបឱកាស។ ហេតុនេះហើយ ទើបសហគ្រិនជោគជ័យភាគច្រើនប្រើក្បួន យុទ្ធសាស្រ្តសមុទ្រខៀវ ដែលភាសាអង់គ្លេសហៅថា Blue Ocean Strategy ដើម្បីវាយលុកទីផ្សារដែលគូប្រកួតប្រជែង ឬមានគូប្រកួតប្រជែងតិច។
១. ឈានចូលទីផ្សារឲ្យបានមុនគេ៖ សហគ្រិនជោគជ័យភាគច្រើនប្រើយុទ្ធសាស្រ្តនេះ ដើម្បីជ្រៀតចូលទីផ្សារឲ្យបានមុនគេ ក្តោបក្តាបឱកាសឲ្យបានមុននេះ។ នៅកម្ពុជាយើង គេសង្កេតឃើញមានមានសេដ្ឋីជាច្រើនបានប្រើក្បួនរកស៊ីមួយនេះ ដូចជាលោកឧកញ៉ា គិត ម៉េង ជាដើម ព្រោះក្រុមហ៊ុនជាច្រើនដែលបង្កើតទ្បើងដោយលោកឧកញ៉ា គិតម៉េងគឺជាក្រុមហ៊ុនរកស៊ីលើផ្នែក ដែលពុំទាន់មានគូប្រកួតប្រជែងនៅទ្បើយ។ ជាឧទាហរណហ៍ ក្រោយពេលបានត្រទ្បប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៩៩១ លោកក៏ចាប់ផ្តើមឃើញឱកាស ជាច្រើននៅក្នុងទីផ្សារកម្ពុជាដោយលោកបានចាប់ផ្តើមមុនគេនូវក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Cellcard នៅឆ្នាំ១៩៩៧។ ឱកាសដែលលោកមិនឲ្យរំលងបាននោះ គឺការផ្តល់សេវាកម្មទូរស័ព្ទដល់ ប្រជាជនខ្មែរ ដែលទើបឆ្លងកាត់សង្រ្គាមនឹងមិនដែលមានទូរស័ព្ទប្រើហើយកំពុងមានតម្រូវការ ក្នុងការទាក់ទងគ្នា។ ការចូលក្នុងទីផ្សារបានមុនគូប្រកួតប្រជែងនេះហើយ ធ្វើឲ្យក្រុមហ៊ុន CellCard បានក្លាយជាក្រុមហ៊ុនលំដាប់លេខមួយនៅកម្ពុជា។
២. យុទ្ធសាស្រ្តសមុទ្រខៀវ៖ យុទ្ធសាស្រ្តសមុទ្រខៀវ (Blue Ocean Strategy) គឺជាយុទ្ធសាស្រ្តមួយប្រភេទមានគោលដៅជំរុញឲ្យអាជីវកម្មងាកចេញពីទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំង ដែលភាគីជាច្រើនកំពុងស៊ីសាច់ហុតឈាមគ្នាដែលគេហៅថា ទីផ្សារសមុទ្រក្រហម ដោយបង្កើតនូវទីផ្សារថ្មីមួយទៀតដែលគូប្រកួតប្រជែងមិនទាន់ចាប់ផ្តើម។
៣. ព្យាករណ៍ពីតម្រូវការនាពេលអនាគត៖ ជំនាញមើលពីអនាគតគឺជាជំនាញមួយដ៏ចាំបាច់របស់សហគ្រិនគ្រប់រូបក្នុងការរកស៊ី។ បើសហគ្រិនមិនអាចព្យាករណ៍ពីអនាគតបាន នោះអាជីវកម្មរបស់នឹងជួបហានិភ័យកាន់តែខ្ពស់។ សហគ្រិនជោគជ័យ តែងតែយកការព្យាករណ៍ពីតម្រូវការទីផ្សារនាពេលអនាគិតមកប្រើមុនពេលសម្រេចបើកអាជីវកម្មអ្វីមួយ។
អត្ថបទដោយ៖ Ly DavidPang
ប្រភព៖ www.business-cambodia.com
Comments
Post a Comment