Robert Kiyosaki ៖ ផ្ទះរបស់អ្នកមិនមែនជាទ្រព្យទេ

Robert Kiyosaki ៖ ផ្ទះរបស់អ្នកមិនមែនជាទ្រព្យទេ


លោក Robert Kiyosaki គឺជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលជាសៀវភៅលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក
លោក Robert Kiyosakiបាននិយាយថា  អ្នកគ្រប់គ្នាមិនថា អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ភ្នាក់ងារអចនទ្រព្យ ឬជាអ្នកគណនីនោះទេ​ ពួកគេតែងនិយាយថា ផ្ទះគឺជាទ្រព្យដ៏ធំមួយ។ប៉ុន្តែលោកបែរជា​លើទស្សនៈផ្ទុយវិញថា ផ្ទះមិនមែនជាទ្រព្យនោះទេ ប៉ុន្តែទ្រព្យពិតគឺជាអ្វីដែលមាននៅក្នុង​ហោប៉ៅយើងតែប៉ុ​ណ្ណោះ។
លោកបានពន្យល់ថា បើសិនជាអ្នករស់នៅក្នុងផ្ទះកាន់តែធំ ការចំណាយកាន់តែច្រើន ដែលនាំឲ្យយើងខាតប្រយោជន៍ជាច្រើន នោះប្រាកដណាស់ថា ផ្ទះនោះមិនមែនជាទ្រព្យនោះទេ។
ម៉្យាងវិញទៀត បើអ្នកទិញផ្ទះមួយប៉ុន្តែយើងនៅមិនទាន់មានសិទ្ធិលើវានោះវាមិនមែនជាទ្រព្យរបស់អ្នកឡើយ ប៉ុន្តែផ្ទះនោះគឺជាទ្រព្យរបស់ធនាគារ វានឹងធ្វើការឲ្យធនាគារ ហើយយើងនឹងមិនទទួលអ្វីសោះពីផ្ទះមួយនោះឡើយ ថែមទាំងជាប់បំណុលថែមទៀត។
យ៉ាងណាមិញ ដើម្បីធ្វើឲ្យផ្ទះនោះក្លាយជាទ្រព្យ  យើងគួរតែធ្វើឲ្យផ្ទះនោះអាចរកចំណូលមកឲ្យអ្នកបាន​ជារៀងរាល់ ថ្ងៃ ខែ ឬឆ្នាំ តាមរយៈការជួល ឬបង្កើតអាជីវកម្មនៅផ្ទះជាដើម។
លោកបានណែនាំថា ពេលអ្នកទិញ អ្នកត្រូវតែវិភាគឲ្យបានត្រឹមត្រូវ ដោយរំពឹងថាផ្ទះនោះនឹងមានចំណូលជានិច្ច ទោះមានវិបតិ្តសេដ្ឋកិច្ចកើតទ្បើងក៏ដោយ។ហើយ ពេលអ្នកនៅក្មេងសូមកុំទិញផ្ទះធំពេក ដើម្បីរស់នៅ ឬជួលផ្ទះគេនៅក៏បាន ដោយទុកផ្ទះធំនិងមានទីតាំងល្អដើម្បីជួលវិញ ទើបផ្ទះអ្នកជា ទ្រព្យ មិនមែនបំណុល។
អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ
ប្រភព៖ www.business-cambodia.com

Comments

Popular posts from this blog

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង

​៧របៀប​ ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន