តិចនិចក្លាយជាអ្នកមានក្នុងវិស័យអចលនទ្រព្យ វគ្គទី៣ ទិញហើយអភិវឌ្ឍន៍ផង

៣ ទិញហើយអភិវឌ្ឍ


នេះជាយុទ្ធសាស្រ្តមួយរបស់មហាសេដ្ឋីអាមេរិកម្នាក់ ដែលលោកអ្នកនៅកម្ពុជាធ្លាប់បានស្គាល់រួចមកហើយ គឺលោកប្រធានាធិបតិ អាមេរិច Donald Trump ដែលលោកតែងតែប្រើការវិនិយោគនៅក្នុងទិសដៅអភិវឌ្ឍ ដើម្បីជាការទាក់ទាញអ្នកវិនិយោគផ្សេងទៀតឲ្យចូលមកវិនិយោគនៅក្នុងការរុញតម្លៃអចលទ្រព្យនៅតំបន់ទាំងនោះឲ្យកាន់តែខ្ពស់ជាងមុន។
លោកធ្លាប់បានថ្លែងប្រាប់ថាទីណាដែលក្រុមហ៊ុនលោកទៅដល់ ទីនោះនឹងទ្បើងថ្លៃ។ ដូចនេះ បើលោកអ្នកប្រើយុទ្ធសាស្រ្តនេះនោះលោកអ្នកមិនចាំបាច់ទិញអចលទ្រព្យដោយរង់ចាំតម្លៃឲ្យអគារ ឬដីនោះទ្បើងថ្លៃនោះទេ។ ព្រោះតម្លៃរបស់អចលទ្រព្យវានឹងទ្បើងថ្លៃដោយស្វ័យប្រវត្ត ក្រោយពេលដែលលោកអ្នកបានធ្វើការអភិវឌ្ឍវា។
សេដ្ឋីសម្បូរវោហារ​របស់​អាមេរិចរូបនេះ ធ្លាប់បានប្រាប់ទស្សនាវដ្តីមួយក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៧ថា លោកបានទិញដីច្រើនកន្លែងណាស់ ហើយលោកបានកំពុងតែអភិវឌ្ឍវាទៅជាកន្លែងវាយកូនហ្គោលលំដាប់អន្តរជាតិ។ លោកបានពោលថា ក្រោយគម្រោងលោកចេញ មានគម្រោងតូចៗជាច្រើន នៅជិតនោះក៏បានចាប់ផ្តើមសាងសង់យ៉ាងច្រើនកុះករផងដែរ។ កត្តាទាំងនេះហើយ ​ដែលបានធ្វើឲ្យការវិនិយោគលើអចលនទ្រព្យលោកតែងតែទទួលបានជោគជ័យជានិច្ច។
មិនខុសពីយុទ្ធសាស្ត្ររបស់លោកប៉ុន្មានទេ ព្រោះនៅកម្ពុជា ក៏មានបុរីដែលលេចធ្លោចំនួនពីរផងដែរ គឺបុរីប៉េងហួត និងបុរីពិភពថ្មី។ ទីណា​មានគម្រោងទាំងពីរនេះទៅដល់ ទីនោះនឹងមានហាងឆេងតម្លៃអចនទ្រព្យកើនឡើង។ នេះហើយជាឥទ្ធិពលដែលកើតចេញពីយុទ្ធសាស្រ្តទិញហើយអភិវឌ្ឍ។ សំនួរសួរថា តើទិញហើយអភិវឌ្ឍយ៉ាងដូចម្ដេច បើខ្ញុំមិនមានទុនគ្រប់គ្រាន់?
គួរបញ្ចាក់ថា ការវិនិយោគដែលល្អបំផុតមួយក្រៅពីមានយុទ្ធសាស្រ្តដែលត្រូវធ្វើ គឺអ្នកត្រូវមានគម្រោងមួយជាក់លាក់ជាមុនសិន។ បើមានលុយទិញដីតែខ្វះលុយអភិវឌ្ឍ អ្នកគួរតែរកអ្នកចូលរួមអភិវឌ្ឍឲ្យបានមុនការទិញដីនោះ។ លោកអ្នកគប្បីទិញ ក្រោយពេលលោកអ្នកមានគម្រោងចង់ធ្វើអ្វីមួយសិន សូមកុំព្យាយាមទិញហើយទុកចោល ហើយដេករង់ចាំអចលនទ្រព្យនោះឡើងថ្លៃឲ្យសោះ។
សូមរង់ចាំអានវគ្គទី៤ ចុងក្រោយ នៃតិចនិចក្លាយជាអ្នកមានក្នុងវិស័យអចលនទ្រព្យ នៅថ្ងៃស្អែក៕
អត្ថបទនេះ រៀបចំដោយ៖ សំ កុសល
អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam Kosal
ប្រភព៖ www.business-cambodia.com

Comments

Popular posts from this blog

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង

​៧របៀប​ ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន