អ្នកជំនាញប្រាប់គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ

ភ្នំពេញៈ ភាពរីកចម្រើនចំពោះ​វិស័យ​ អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា​ បានធ្វើឱ្យ​មាន​ការ​ចាប់​អារម្មណ៍​​ពីសំ​ណាក់​វិនិយោគិនជាតិ និងអន្តរជាតិ ​ដោយ​ពួកគេ ​អាច​ទាញ​យកផល​ប្រយោជន៍​ជា​ច្រើន​​ពីឱកាស​វិនិយោគ​ផ្សេងៗ​ ជាពិសេសគឺសម្រាប់​វិនិយោគិនថ្មី​ថ្មោង​ដែល​ចង់​ឈាន​ជើង​ចូល​ទៅ​ក្នុង​​ទីផ្សារ​អច​ល​​នទ្រព្យ។

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនពីអ្នក​ជំនាញ​​អចលនទ្រព្យនៅ Realestate.com.kh ដើម្បី​ជួយ​ជាគំនិតដល់អ្នកវិនិយោគថ្មីថ្មោង នៅក្នុងទីផ្សារកម្ពុជា។
ចំពោះ​ចំណុច​នេះ យើងនឹងពិភាក្សាពីសារៈសំខាន់នៃការកំណត់គោលបំណងច្បាស់លាស់ និង​ការ​វាយ​តម្លៃលើសក្តានុពលនៃការវិនិយោគអចលនទ្រព្យរបស់អ្នក។
១.ត្រូវមានគោលបំណងច្បាស់លាស់៖ មុនពេលធ្វើការសម្រេចចិត្តណាមួយដំបូងអ្នកត្រូវសួរខ្លួនអំពីប្រភេទនៃការវិនិយោគដែលអ្នកស្វែងរក និង​ភាពច្បាស់លាសក្នុងការវិនិយោគនោះ។
តើអ្នកកំពុងស្វែងរកអចលនទ្រព្យប្រភេទលំនៅដ្ឋាន​ ឬពាណិជ្ជកម្ម? តើអ្នកនឹង​រស់នៅ​ក្នុងអចលន​ទ្រព្យ​នេះ ហើយលក់ចេញវិញនៅពេលក្រោយដែរឬទេ? តើអ្នកមានគម្រោងនឹងរស់នៅ និង​ធ្វើអាជីវ​កម្ម​នៅក្នុងអចលនទ្រព្យនេះឬយ៉ាងណា? តើអ្នកនឹងវិនិយោគសម្រាប់រយៈពេលខ្លី ឬវែង? ទាំង​នេះ​គឺជា​សំណួរ​គន្លឹះដែលអ្នកគួរស្វែងរកចម្លើយឲ្យបានច្បាស់លាស់មុនពេលធ្វើការវិនិយោគ។
ជំហាន​ដំបូងនេះ​នឹង​ជួយអ្នក​ក្នុងការ​កំណត់​ជម្រើស​យ៉ាង​ងាយ​ស្រួល​ជាពិសេស​នៅក្នុង​ទីផ្សារ​ដូច​ជា៖​ ប្រទេសកម្ពុជាដែលមានអចលនទ្រព្យច្រើនប្រភេទ និងមានឱកាសច្រើន។
ឧទាហរណ៍ ប្រសិនបើអ្នកកំពុងស្វែងរកលំនៅដ្ឋានដែលអ្នកអាចដាក់ជួល ឬលក់​វិញ​បាន​នៅ​ពេល​ក្រោយ​អ្នកគួរសិក្សាពីលំនៅដ្ឋានដូចជា ផ្ទះវីឡា ខុនដូ អាផាតមេន និង​ផ្ទះល្វែង​នៅក្នុង​ផ្ទះ​បុរី   និងចាប់ផ្តើមស្រាវជ្រាវ​លើតំបន់ណាមួយដែលអ្នកចង់បាន។
គ្រប់ព័ត៌មានគន្លឹះទាំងអស់នេះ យើង​អាចរកបាននៅលើព័ត៌មានអនឡាញ និងសារព័ត៌​មាន​បោះ​ពុម្ភ​ផ្សាយផ្សេងៗ​។
២.ត្រួតពិនិត្យលើសក្តានុពលរបស់អចលនទ្រព្យ៖
កត្តានេះ គឺអាស្រ័យលើប្រភេទអចលនទ្រព្យ ដែល​អ្នក​បាន​ជ្រើសរើស​ហើយ​នេះ​មាន​ភាព​ចាំបាច់​បំផុត​សម្រាប់ការស្រាវជ្រាវបន្ថែមទៀតដូចជាទីតាំងដែលអាចមានតម្លៃទាប ដែល​ផ្តល់​សក្តា​នុពល​ខ្ពស់​សម្រាប់ភាពរីកចម្រើន និងប្រាក់ចំណេញ។
ភាពស្មោះត្រង់ជាមួយខ្លួនឯងអំពីអ្វីដែលអ្នកអាចមាន លទ្ធភាព និង​ផល​ចំណេញ​ត្រលប់​ពីការ​វិនិ​យោគ​ គឺជាអ្វីដែលអ្នកត្រូវតែដឹងឲ្យបានច្បាស់លាស់។
សូមចងចាំថានៅពេលត្រួតពិនិត្យអំពីសក្តានុពលនៃអចលនទ្រព្យអ្នកនឹងត្រូវកំណត់កត្តាផ្សេងៗដូចជា៖  ការថែទាំ ការជួសជុល និងការចំណាយលើអាជីវកម្មដែលពាក់ព័ន្ធនឹងអចលនទ្រព្យនេះ។
លក្ខខណ្ឌ នៃបង់ប្រាក់ ឥណទាន និងការ​ប្រាក់​ក៏នឹង​ផ្តល់​ផលប៉ះពាល់​ដល់ចំនួន​ទឹកប្រាក់​សរុប​ដែល​អ្នក​ត្រូវចំណាយ ដើម្បីធានាលើការវិនិយោគរបស់អ្នក។
ទាំងនេះ គឺជាជំហានដំបូងដែលអ្នកត្រូវពិចារណាក្នុងនាមជាអ្នកវិនិយោថ្មីថ្មោងម្នាក់។

Comments

Popular posts from this blog

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង

​៧របៀប​ ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន